តំបន់​ទួលទំពូង​ប្រែ​ពណ៌​ពី​តំបន់​លំនៅ​ដ្ឋាន​ស្ងៀមស្ងាត់​មក​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​

ភ្នំពេញ៖ ទួលទំពូងកាន់តែ​មាន​សក្ដានុពល​ និង​បង្ហាញ​ពី​ភាព​ទាក់ទាញ​ខ្លាំង​ជាង​បណ្តា​តំបន់​ជិតខាង​មួយចំនួន​ ដែល​ស្ថិតនៅ​ក្នុង​ខណ្ឌចំការមន​រួមគ្នា​។​ ទឹកដី​ដែល​ស្ថិតនៅ​ក្នុង​សង្កាត់​ទួលទំពូង១​ នៅពេល​បច្ចុប្បន្ន​មានការ​រីក​ចម្រើន​ និង​អភិវឌ្ឍ​ទៅលើ​វិស័យ​សំណង់​ជាច្រើន​ ដូចជា​អគារ​ខុន​ដូ​ អា​ផា​តមិន​ អគា​រិយា​ល័យ​ ដែល​ភាគច្រើន​ តម្រូវ​ទៅតាម​ទីផ្សារ​នៃ​ជនបរទេស​ច្រើនជាង​ជនជាតិ​ខ្មែរ​ ដែល​ប្រៀបបានទៅ​នឹង​ស្ថានភាព​ម្ដុំ​បឹងកេងកង១កាលពី៣ឆ្នាំមុន​យ៉ាង​ដូច្នេះ​។ អ្នកជំនាញ​ថា​ ៖ ដី​ដែល​ស្ថិតនៅ​តាមផ្លូវ​ធំ​ អាច​មានតម្លៃ​ប្រមាណ ៤.០០០ដុល្លារ​/​ម៉ែត្រការ៉េ​ ខណៈ​ដែល​កាលពី​ឆ្នាំ​កន្លងទៅ​ដី​នៅ​ទីតាំង​ដដែល​នេះ​ មានតម្លៃ​ត្រឹម ៣​.០០០ដុល្លារ​ប៉ុណ្ណោះ​។ ដោយឡែក​ចំពោះ​ដី​ ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វតូចៗ​​ ​អាច​មានតម្លៃ​ក្នុង​ចន្លោះ ២​.៥០០​-៣.០០០ដុល្លារ​/ម៉ែត្រការ៉េ​។

អ្នកជំនាញប្រាប់ពីគន្លឹះទិញផ្ទះនិងខុនដូ ដើម្បីចំណេញ ជៀសវាងកប់លុយចោល

ភ្នំពេញ៖ លោក គឹម ហ៊ាង អគ្គនាយក​​ក្រុមហ៊ុន​ ​Khmer Real ​Estate​ ​ថាទីផ្សារ​ផ្ទះ​​ល្វែង និង​ខុន​ដូ​អត់មាន​ខុស​គ្នា​ប៉ុន្មាន​ទេ បើ​សិន​ជា​ទិញ​​ហើយ​លក់​វិញ​ ទាំង​​ផ្ទះ​ និង​ខុនដូ អត់សូវ​ចំណេញ​ដូច​គ្នា​។ ប៉ុន្តែ​ករណី​សម្រាប់​ផ្ទះ​ល្វែង បើ​យើង​ទិញ​នៅ​​​ពេល​គម្រោង​ចាប់ផ្ដើម​ប្រកាស​លក់​ យើង​នឹងចំណេញច្រើន​ ប៉ុន្តែ​បើ​ប្រកាស​លក់​ទូទៅ​ហើយ ​យើងអាចបានប្រាក់ចំណេញតិច ។ ការវិនិយោគ​លើ​ខុន​ដូ​ភាគច្រើន​ផ្តោត​សម្រាប់​ជួល យកប្រាក់​ត្រឡប់​មកវិញ ប៉ុន្តែ​ការ​ទុក​លក់​យកចំណេញ មិនទាន់​មានឱកាស​ចំណេញ​ខ្ពស់​ទេ ដោយសារ​លំនៅឋានជាប់​ដី

វិនិយោគិនចិនជាង១០០នាក់មកពីប៉េកាំង និងហុងកុងស្វែងរកឱកាសវិនិយោគនៅកម្ពុជា

(ភ្នំពេញ)៖ វិនិយោគិន និងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសសន្តិភាពមួយនេះ ដូចជាវិស័យទេសចរណ៍ជាដើម។ កម្ពុជាបានអំពាវនាវដល់វិនិយោគិនចិន មកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត និងនិវានុវត្តន៍ក្នុងយុគសម័យឌីជីថលូបនីយកម្ម។ ហើយកម្ពុជាមានផែនការទាក់ទាញទេសចរអន្តរជាតិឱ្យបានជាង ៧លាននាក់ នៅឆ្នាំ២០២០ ផងដែរ។ ប្រភព៖ Fresh

បេឡារុស មានគម្រោងមកស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត បេឡារុស ថាលោកនឹងដឹកនាំ គណៈប្រតិភូប្រទេសបេឡារុស មកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ ពីបរិយាកាសសេដ្ឋកិច្ចដោយផ្ទាល់ ឲ្យបានកាន់តែច្បាស់លាស់។ លោកឧកញ៉ា គិត ម៉េង ក៏បានលើកទឹកចិត្ត ឲ្យប្រទេសបេឡារុស វិនិយោគទៅលើវិស័យកសិកម្ម ដូចជាការដាំដុះ និងការបង្កើតរោងចក្រនៅប្រទេសកម្ពុជា និងវិស័យទេសចរណ៍ ដែលមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ ដែលសុទ្ធតែជាវិស័យមានសក្តានុពលនៅប្រទេសកម្ពុជា៕ ប្រភព៖ Fresh News

ចិនជំរុញតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ កាលពីមុនអ្នកនៅខាងក្នុងអចលនទ្រព្យបានព្យាករថាប្រតិបត្តិការអចលនទ្រព្យនៅខេត្តព្រះសីហនុនឹងចាប់ផ្តើមកើនឡើងហើយការធ្លាក់ថ្លៃនេះនឹងថយចុះចាប់ពីឆ្នាំនេះហើយថាពួកគេនឹងឡើងដល់កម្រិតខ្ពស់ក្នុងអំឡុងឆ្នាំ 2017-2018 ។ លោក ឌិត ចាន់ណា អគ្គនាយកក្រុមហ៊ុនឡាក់គីរៀលធីធីគ្រុបថា វិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុបានបន្តរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីដើមឆ្នាំនេះដោយសកម្មភាពទីផ្សារនិងតម្លៃកំពុងកើនឡើងបន្តិចម្តងៗ ។ ដែលតម្លៃដីនៅកណ្តាលទីក្រុងគឺប្រហែល 4,500 ដុល្លារក្/ម៉ែត្រការ៉េ ខណៈដែលពួកគេមានតំលៃតិចជាង 1000 ដុល្លារនៅក្នុងតំបន់ជាយក្រុង។ ដោយសារតម្រូវការដីធំនៅខេត្តព្រះសីហនុមានតម្លៃខ្ពស់ជាង 10 ភាគរយបើប្រៀបធៀបទៅនឹងចុងឆ្នាំមុន។ ប្រភព៖ PhnomPenh Post

តំបន់​ផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័​រប្រែ​រូបរាង​ពី​ដីចម្ការ​លិច​ទឹក​មក​ជា​តំបន់​លំនៅ​ដ្ឋាន

ភ្នំពេញ៖ តំបន់​នេះ​បច្ចុប្បន្ន​ហាក់​មាន​ភាព​លំបាក​ ក្នុង​ការ​អភិវឌ្ឍ​ជា​សំណង់​បុរី​ ដោយសារតែ​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​រួច​ទៅ​ហើយ​ ដែលតម្លៃ​ដី​​នៅ​ជាប់​ផ្លូវ ១១៤នេះ​ មានតម្លៃ​ក្នុងរង្វង់ ៣៥០​-៤៥០​ ដុល្លារ​/១​ម៉ែត្រការ៉េ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​ទ្រង់ទ្រាយ​ និង​ទំហំដី​។ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​ ដែល​ស្ថិតនៅ​តំបន់​បោះ​អង្គា​ញ់​ មានតម្លៃ​ចាប់ពី​ ១៥០​ -២០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ថ្ងៃខាងមុខ​ តម្លៃនឹង​បន្ត​ឡើងថ្លៃ​ជាង​នេះ​។ ដោយឡែក​ចាប់ពី​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀ​រថៃហ្គ័រ​ រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ទន្លេបាសាក់​ គឺ​នៅ​មាន​ដី​ទំនេរ​ច្រើន​ ប៉ុន្តែ​មិន​មាន​ទំ​ហំ​ធំៗ​ដែល​អាច​ធ្វើជា​បុរី​នោះ​ទេ​ ហើយក៏​មានតម្លៃ​ថ្លៃ​ផង​ដែរ​។ ដី​ដែល​នៅ​ជាប់នឹង​ផ្លូវ​ធំ​នេះ​

អ្នកជំនាញអចលនទ្រព្យ៖ ការទិញដីទុកសម្រាប់វិនិយោគ និងសាងសង់បុរី ខុនដូ មានឱកាសចំណេញច្រើន

ភ្នំពេញ៖ លោក ឆាយលាង ថា៖«យើងត្រូវមើល ពីប្រភេទទីតាំងនៃគម្រោង ថាតើទីតាំងនោះស័ក្តសមនឹងគម្រោងដែលគេចង់ធ្វើការវិនិយោគឬអត់? សិក្សាពីគុណភាពនៃគម្រោងនិងក្រុមហ៊ុនដែលចង់វិនិយោគ ថាក្រុមហ៊ុននេះមានច្បាប់ត្រឹមត្រូវដែរឬទេ? អាចជឿទុកចិត្តបានកម្រិតណា? នឹងការ សិក្សាពីទីផ្សារ ការអភិវឌ្ឍនៅតំបន់ជុំវិញនោះ»។ លោក សុត វីរៈ បញ្ជាក់ថា៖ « ជៀសវាងហានិភ័យលើការវិនិយោគយើងត្រូវសិក្សាអោយបានច្បាស់ពីទីផ្សារ រកទីតាំងវិនិយោគដែលល្អ មើលពីស្ថានភាពទូទៅក្នុងប្រទេស រកដៃគូរវិនិយោគដែលល្អ និងត្រូវមើលពីហេដ្ឋារចនាសម្ព័ន្ធនៅតំបន់នោះ។ លោកបន្តថា៖ « ការទិញដីដើម្បីទុកលក់

អចលនទ្រព្យនៅតំបន់មួយចំនួនក្នុងខណ្ឌឫស្សីកែវនឹងប្រែប្រួលដូចម្តេចក្រោយពេលរោងចក្រចាកចេញ

ភ្នំពេញ៖ បច្ចុប្បន្ននេះ មានរោងចក្រ និងសហគ្រាស ឃ្លាំងមួយចំនួនបានចាប់ផ្តើមរើទីតាំងជាបណ្តើរហើយ ហើយក៏មានសំណង់បុរីលំនៅដ្ឋាន និងខុនដូផងដែរ។ ដោយឡែកនៅក្នុងពេលដ៏ខ្លីខាងមុខនេះ តំបន់ដែលធ្លាប់តែមានរោងចក្រ នឹងជំនួសដោយអគារអាផាតមិន និងខុនដូទំនើបៗបន្ថែមទៀត ដែលជួយជំរុញឱ្យវិស័យសំ​ណង់ និងអចលនទ្រព្យនៅតំបន់នេះមានតម្លៃកើនឡើង។ តម្លៃដីនៅតំបន់នេះមួយចំនួនកំពុងបន្តឡើងថ្លៃ ប៉ុន្តែនៅទីតាំងខ្លះតម្លៃដីក៏នៅមានកម្រិតទាបដដែល ដែលក្នុងមួយម៉ែត្រការ៉េអាចទាបជាង ២.០០០ដុល្លារ ហើយដីដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវដូចគ្នា ប៉ុន្តែនៅឆ្ងាយពីផ្លូវធំ និងតំបន់អភិវឌ្ឍ គឺមានតម្លៃត្រឹមតែជាង ៣០០ដុល្លារក៏មានដែរ។ ប្រភព៖ Property Area

ក្រុមការងារចិននឹងសិក្សាផែនការមេសម្រាប់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ក្រុមការងារមកពីទីក្រុង Shenzhen នៃខេត្ត Guangdong កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាដើម្បីសិក្សាពីលទ្ធភាពនៃការធ្វើសេចក្តីព្រាងផែនការមេដើម្បីដឹកនាំការអភិវឌ្ឍន៍ក្រុងព្រះសីហនុ។ លោក Xiao ប្រធានគណៈប្រតិភូថា “យើងនឹងប្រើប្រាស់បទពិសោធន៏របស់យើងក្នុងការអភិវឌ្ឍន៍ទីក្រុង Shenzhen ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុស្របតាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ 2015-2025” ។ ប្រភព៖ Khmer Times

តើមហាសេដ្ឋីស្រី្តផ្នែកអចលនទ្រព្យនៅលើពិភពលោកជាជនជាតិអ្វី និងមានលុយប៉ុន្មាន?

លោកស្រី Francoise Bettencourt Meyer គឺជាស្ត្រីដែលមានលុយច្រើនជាងគេបំផុតនៅលើពិភពលោក និងចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុន L’Oreal ។ លោកស្រី Bettencourt Meyer និងគ្រួសាររបស់នាងមានភាគហ៊ុន ៣៣% នៃក្រុមហ៊ុន L’Oreal ដែលបានកត់ត្រាកំណើនលក់បានល្អបំផុត ក្នុងរយៈពេលជាងមួយទសវត្សរ៍ក្នុងឆ្នាំ២០១៨ កន្លងមកនេះ។ ជាមួយគ្នានេះមូលនិធិគ្រួសាររបស់ Bettencourt Meyers និងក្រុមហ៊ុន L’Oreal បានបរិច្ចាគថវិកាចំនួន២២៦លានដុល្លារ ដើម្បីជួសជុលព្រះវិហារកាតូលិក

1 93 94 95 96 97 102