ជប៉ុន​ឈរ​នៅ​លំដាប់​ទី២ ក្នុង​ការ​វិនិយោគ​ពី​បរទេស​បន្ទាប់​ចិន​នៅ​កម្ពុជា​

ភ្នំ​ពេញៈ​ យោង​តាម​របាយការណ៍​​ CDC​ រដ្ឋាភិបាល​កម្ពុជា​ បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​) ចំនួន២២២គម្រោង​ក្នុងរយៈពេល៨ខែ​ដំបូង​នៃ​ឆ្នាំ២០១៩​ ជាមួយនឹង​ការ​វិនិយោគ​សរុប​ចំនួន៦ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​កើនឡើង​ចំនួន៨១គម្រោង​ ស្មើនឹង៤​,១២ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ជប៉ុន​គឺជា​វិនិយោគិន​បរទេស​ធំជាង​គេ​ទី២​ ដែល​មាន៧.៨​ ភាគរយ​ នៃ​ការ​វិនិយោគ​ FDI​សរុប​នៅ​កម្ពុជា​ ខណៈ​វៀតណាម​មាន២​,៩ភាគរយ​ សឹង្ហ​បូរី​មាន១​,៨ ភាគរយ​ សាធារណរដ្ឋ​កូរ៉េ​មាន១​,៧ ភាគរយ​ ម៉ាឡេស៊ី​មាន​ ១,៣៦​ ភាគរយ​ និង​ថៃ​មាន០​,៩

សណ្ឋាគារ​ និ​ងរីហ្ស​តអន្តរជាតិ​ថ្មី​មួយទៀត​នឹង​បង្ហាញខ្លួន​នៅ​ក្រុង​ព្រះសីហនុ​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​តាម​បាន​អនុញ្ញាត​ឱ្យ​មានការ​សង​សង់​ នូវ​គម្រោង​សណ្ឋាគារ​ និ​ងរីហ្ស​ត ស៊ី​ប៊្រីស​ (Sea​ Breeze​ Hotel​ and​ Resort​)លើ​ផ្ទៃដី​ទំហំ​ ៥.២២៤ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ៦​ សង្កាត់​លេខ៤​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ​។ យោង​តាម​កិច្ច​កិច្ចប្រជុំ​អន្តរក្រសួង​ស្តី​ពី​ការពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ដំបូង ​(IESIA​) លើ​គម្រោង​នេះ​ កាលពី​ថ្ងៃទី​ ១៦​ ខែតុលា​ ឆ្នាំ​ ២០១៩​ ម្សិលមិញ​នេះ​បាន​គាំទ្រ​ទៅលើ​គម្រោង​វិនិយោគ​នេះ​

សាច់ញាតិ​កម្មករ​ស្លាប់​ដោយ​ការ​បាក់​រន្ទា​ក្នុង​ការដ្ឋាន​ខុនដូ ក្នុង​ខណ្ឌ​ដូនពេញ​ទាមទារ​សំណង

ភ្នំពេញ៖ សាច់ញាតិ​របស់​កម្មករ​ដែល​ស្លាប់ ដោយសារ​បាក់​រន្ទា ធ្លាក់​ពី​ជាន់​ទី​១៦ នៅ​ការដ្ឋាន​សំណង់​ខុនដូ​មួយ​កន្លែង នៅ​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ តុលា ទាមទារ​សំណង​បន្ថែម ចំពោះ​គ្រោះថ្នាក់​ការងារ​នេះ។ សហជីព​វិស័យ​សំណង់ ជំរុញ​ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់ និង​អាជ្ញាធរ ផ្ដល់​សំណង​បន្ថែម​ឱ្យ​កម្មករ ដូច​ករណី​គ្រោះថ្នាក់​បាក់​អគារ នៅ​ខេត្ត​ព្រះសីហនុ​ដែរ។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក សុខ គីន ប្រាប់​ថា គ្រោះថ្នាក់​ការងារ ស្លាប់​កម្មករ​សំណង់​ទាំង​៣​នាក់​នេះ

UNIDO នឹងជំរុញឲ្យធនាគារអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) គាំទ្រគម្រោងអភិវឌ្ឍន៍នៅកម្ពុជា

ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) នឹងជួយជំរុញឲ្យ ធនាគារអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ឲ្យគាំទ្រនិងជួយសម្រួលដល់ការអភិវឌ្ឍន៏លើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងកម្ពុជា។ លោកប្រធាន អង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិបានជម្រាបជូន សម្តេចតេជោ ថា UNIDO និងបន្តដើរតួនាទីជួយការអភិវឌ្ឍន៏នៅកម្ពុជា។ លោកបានបន្ថែមថា៖​ «នៅឆ្នាំក្រោយលោកគ្រោងនឹងធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីធ្វើទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសនឹងជំរុញឲ្យមានការគាំទ្រពីប្រទេសចិនពិសេសខេត្តសិនជិនតែម្តង ដើម្បីផ្សាភ្ជាប់ជាមួយនិងការអភិវឌ្ឍកម្ពុជា»។ ប្រភព៖ KHB Media

សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សហការជាមួយ CREA ឯកភាពគ្នា ជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ CPMEC សហការជាមួយ CVEA និង CREA ព្រមទាំងគេហទំព័រអចលនទ្រព្យ RealEstate.com.kh នៃចង្កោមអចលនទ្រព្យ បានជួបប្រជុំមួយ ដោយបានឯកភាពគ្នានឹងធ្វើ កិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុងការជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជា អោយមានភាពប្រសើរ និងរីកចម្រើន ដើម្បីជួយសេដ្ឋកិច្ចជាតិនិងសង្គមជាតិ កម្ពុជា ជាពិសេសជួយបង្កើត និងផ្តល់ការងារដល់អ្នកចាប់ផ្តើមដំបូង និងនិស្សិត។ របៀបវារៈសំខាន់ៗចំនួន៣ ដែលលើកយកមប្រជុំពិភាក្សានេះ ១

តម្រូវការ​លំនៅឋាន​ កំពុង​ជំរុញ​ការប្រជែង​អត្រា​ការប្រាក់

ភ្នំពេញ៖ ​លោក អ៊ូ សុផាណារិទ្ធ ប្រធាន​ហិរញ្ញវត្ថុ​ធនាគារ​កាណាឌីយ៉ា​ បានឲ្យដឹងថាបច្ចុប្បន្ន​ការផ្តល់ជូន​អត្រា​ការប្រាក់​សម្រាប់​ទិញ​ផ្ទះ​បាន​ធ្លាក់​មក​នៅ​ចន្លោះ​ជា​មធ្យម​ពី​ជាង​ ៤ ​ភាគរយ​ ទៅ​ជាង​ ៨ ​ភាគរយ ​ក្នុង​មួយឆ្នាំ ទៅ​តាម​លក្ខខណ្ឌ​ធនាគារ​នីមួយៗ បើ​ធៀប​នឹង​រយៈពេល​ ៥ ​ឆ្នាំ ​ដែល​មាន​ចន្លោះ​ពី ១០ ទៅ ១២ ​ភាគរយ​។ លោកបន្តថា ការប្រកួតប្រជែង​អត្រា​ការប្រាក់​លើ​ឥណទាន​គេហដ្ឋាន​ក្នុង​វិស័យ​ធនាគារ​គឺជា​កត្តា​ល្អ​សម្រាប់​អតិថិជន​  ហើយ​អតិថិជន​អាច​មាន​លទ្ធភាព​ទិញ​គេហដ្ឋាន​សម្រាប់​រស់នៅ បើ​ធៀប​នឹង​

អ្នកជំនាញ​និយាយ​ពី​ការប្រែប្រួល​តម្លៃ​ផ្ទះនៅ​តាម​ផ្លូ​វធំៗ​ក្នុង​ក្រុង​នៅ​ថ្ងៃ​អនាគត​

ភ្នំ​ពេញៈ​ តម្លៃ​ផ្ទះនៅ​តាម​ទីក្រុង​នានា​ ក៏ដូចជា​រាជធានី​ភ្នំពេញ​ នឹង​មានការ​ប្រែប្រួល​អាស្រ័យ​លើ​ស្ថានភាព​សេដ្ឋកិច្ច​ ប្រជា​សាស្រ្ត​ និង​បញ្ហា​ពាក់​ព័ន្ឋនឹងន​យោ​បាយ​។ លោក​បណ្ឌិ​តគីម​ ហ៊ា​ង បាន​មានប្រសាសន៍​ក្នុង​វេទិកា ​«អនាគត​អចលនទ្រព្យ​កម្ពុជា​» កាលពី​ពេល​ថ្មី​ៗនេះ​ថា​ បច្ចុប្បន្ន​នេះ​ តម្លៃ​ផ្ទះល្វែង​ដែល​ស្ថិតនៅ​តាម​បណ្តា​ផ្លូ​វធំៗ​ នៅក្នុង​ក្រុង​កំពុងតែ​មាន​កំសួល​ នៃ​តម្លៃ​ខ្ពស់​រហូត​ផ្ទះល្វែង​នៅ​តំបន់​ខ្លះ​ អាច​មានតម្លៃ​រហូតដល់​ប្រមាណ​លាន​ដុល្លារ​ក្នុង​មួយ​ជុង​ ឬអាច​ខ្ពស់​ជាង​នេះ​ក៏​មាន​។ លោ​កបន្ត​​ថា​ នៅ​ថ្ងៃ​អនាគត​ អាច​ចាប់ពី​ប្រមាណ២០ឆ្នាំ​ឡើង​ទៅ​ តម្លៃ​ផ្ទះ​ទាំងនេះ​អាច​នឹង​មានកម្រិត​ ឬអាច​ធ្លាក់​ថ្លៃ​បន្តិចបន្តួច​នៅពេល​ដែល​តម្រូវការ​មាន​កា​ធ្លាក់ចុះ​ ហើយការ​ធ្លាក់ចុះ​នូវ​តម្រូវការ​ ក៏​ព្រោះតែ​នៅ​ថ្ងៃ​អនាគត​ ខណៈ​ដែល​ប្រទេស​កាន់តែ​អភិវឌ្ឍ​

ខណ្ឌ​សែនសុខ​មាន​គម្រោង​លំនៅឋាន​ច្រើនជាង​គេ​នៅ​ត្រីមាស​ទី៣​ ឆ្នាំ​ ២០១៩​

ភ្នំពេញ​៖ ​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ CBRE​ Cambodia​ បានបញ្ជាក់ថាខណ្ឌ​សែនសុខ​នៅតែ​ជា​ខណ្ឌ​ដែល​មាន​គម្រោង​លំនៅឋាន​ច្រើន​បំផុត​ដែល​បាន​ត្រូវ​បាន​បញ្ចប់​ជាមួយ​គម្រោង​អភិវឌ្ឍ​ចំនួន​ ៤៥​ គម្រោង​គិត​ត្រឹម​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩​ ។ ខណ្ឌ​ពោធិ​សែន​ជ័យ​ជាទី​តាំង​ដែល​មាន​គម្រោង​ដីធ្លី​ច្រើនជាង​គេ​នា​ពេល​អនាគត​ដោយមាន​ ១៥​ គម្រោង​ ខណៈ​ខណ្ឌដង្កោ​មាន​ ១៣​ គម្រោង​។ សមាមាត្រ​ដ៏​ធំ​នៃ​ចំនួន​វិនិយោគ​នា​ពេល​អនាគត​ត្រូវ​បាន​គេ​កំណត់​គោលដៅ​លើ​វិស័យ​វិនិយោគ​ដែល​មាន​តំលៃ​សមរម្យ​។ ការ​ស្នើសុំ​តម្លៃ​សម្រាប់​ផ្ទះ​អាជីវកម្ម​ជាមធ្យម​មានតម្លៃ​ប្រមាណ​ ២១៧,០០០​ ដុល្លារ​អាមេរិក​ក្នុង​មួយ​យូនី​ត កើនឡើង​ ៧%​ ពី​តម្លៃ​ដែល​បាន​មើលឃើញ​ក្នុង​ត្រីមាស​ទី​ ១

សម្តេចតេជោហ៊ុនសែន៖ កម្ពុជាប្តេជ្ញាអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានបញ្ជាក់ជូនអគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ UNIDO នៅប្រទេសហុងគ្រីកាលពីម្សិលមិញ អំពីការប្តេជ្ញាចិត្តរបស់ កម្ពុជា​ ​ក្នុងការអភិវឌ្ឍន៍ខេត្តព្រះសីហនុ ប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេស ក្នុងការគាំទ្រការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ សម្តេចបន្តថា៖«អ្វីដែលយើងកំពុងតែយកចិត្តទុកដាក់ គឺការកសាងផ្លូវឡើងវិញ ដែលនឹងត្រូវចាយថវិកាប្រមាណ១៥០លានដុល្លារ ដើម្បីធ្វើផ្លូវ និងប្រព័ន្ធលូផងដែរ»។ សម្តេចតេជោក៏បានស្នើឲ្យអង្គការ UNIDO បន្តជួយដល់គម្រោងអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ នៅពេលនេះចំនួននៃការសាងសង់ នៅខេត្តព្រះសីហនុ មានការច្រើនឡើងៗ ដូច្នេះតម្រូវការរបស់កម្ពុជា

៩ខែ ឆ្នាំ២០១៩៖ វិស័យសំណង់នៅកម្ពុជាបង្កើតការងារជូនពលរដ្ឋ បាន១៥ម៉ឺននាក់ក្នុង១ថ្ងៃ

ភ្នំពេញ៖ វិស័យសំណង់នៅកម្ពុជា បានបង្កើតការងារជាច្រើនប្រភេទជូនប្រជាពលរដ្ឋ ដោយឡែក សម្រាប់រយៈពេល៩ខែ ឆ្នាំ២០១៩នេះ គិតជាមធ្យមវិស័យនេះ បានផ្តល់ការងារដល់ ពលរដ្ឋប្រមាណ១៤៧.៤៥០នាក់ទៅ១ ៥ម៉ឺននាក់ក្នុង១ថ្ងៃ។ ក្នុងនោះនៅរាជធានីភ្នំពេញ មានចំនួនកម្មករប្រមាណពី ៤៣.៤០០នាក់ទៅ ៤៣.៥០០នាក់ ក្នុង១ថ្ងៃ។ បើប្រៀបធៀបរយៈពេល៩ខែឆ្នាំ២០១៨ ចំនួនកម្មករ​គិតជាមធ្យមប្រមាណពី ២០ម៉ឺននាក់ ទៅ២២ម៉ឺននាក់/ថ្ងៃ សម្រាប់ទូទាំងប្រទេស ដោយ​ឡែកនៅរាជធានីភ្នំពេញមានចំនួនកម្មករប្រមាណពី ៩ម៉ឺននាក់ទៅ ១០ម៉ឺននាក់/ថ្ងៃ គឺមាន​ការថយចុះចំនួន ៣១,៨១%។