សំណង់​អគារ​ខ្ពស់កប់ពពក​ចំនួន៣នឹង​បញ្ចប់​ការសាងសង់​នៅក្នុង​ឆ្នាំ២០២០​

1.អគារ​ MORGAN​ TOWER​ មាន​កំពស់២១០ម៉ែត្រ​ និង​មាន​ចំនួន៤៦ជាន់​ត្រៀម​នឹង​រំលេច​ខ្លួន​នៅ​ទីក្រុង​កោះ​ពេជ្រ។ 2.អគារ​ Sky​ Villa​ ជា​គម្រោង​សាងសង់​ខុន​ដូ​ភ្លោះ​ដ៏​ធំ​មួយ​ របស់​ក្រុមហ៊ុន​ Crystal​ Orange​ Construction​ Plc​. ដែល​មាន​ចំនួន២៥៦យូនី​ត និង​កម្ពស់៣៥ជាន់​ តាម​បណ្តោយ​មហាវិថី​ព្រះសីហនុ​ ក្រោម​ទុន​វិនិយោគ​ប្រហែល១០០លាន​ដុល្លារ​អាមេរិក​។ 3.The​ Peak​ជា​អគារ​ពាណិជ្ជកម្ម​ ដែល​ខ្ពស់​ជាងគេ​ចំនួន៣​ នៅ​ភ្នំពេញ​កម្ពស់៥៥ជាន់​ ទល់មុខ​មាត់ទន្លេ​ នៅ​ក្បែរ​ស្ពាន​នាគ​កោះ​ពេជ្រ​ ជាមួយនឹង​ទុន​វិនិយោគ៥៨០លា​នដុ​លា្លរ​

ការវិនិយោគ​នៅ​បរទេស​របស់​ចិន​កើនឡើង​ជិត​ ៤ ​ភាគរយ​​ ក្នុង​ ៣ ​ត្រីមាស​ដំបូង

ក្រុងប៉េកាំងៈ ការវិនិយោគ​ផ្ទាល់​ក្រៅប្រទេស (ODI) មិនមែន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ប្រទេស​ ចិន ​បាន​បង្ហាញ​កំណើន​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈពេល​ ៣ ត្រីមាស​ដំបូង​ក្នុង​ឆ្នាំនេះ​។ ODI មិនមែន​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ និង​តំបន់​ចំនួន ១៦៤ មាន​ចំនួន ៥៥១,១១ ពាន់​លាន​យន់ (​ប្រហែល ៧៨,៥ ពាន់​លាន​ដុល្លារ​) ក្នុងអំឡុង​ពេលនេះ​ដែល​កើនឡើង ៣,៨ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​។ ក្នុង​រយៈពេល ៣​ ​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​

​អ្នកវិនិយោគ៖ វិស័យកសិឧស្សាហកម្មកែច្នៃនៅកម្ពុជា មានសក្តានុពលអាចផលិតបានយ៉ាងតិចតម្លៃដល់១៨ពាន់លានដុល្លារក្នុង១ឆ្នាំៗ ដោយមិនចាំបាច់ទន្ទ្រានដីថ្មី

ភ្នំពេញ៖ លោក នង វាសនា សមាជិករដ្ឋសភា និងជាអគ្គនាយកក្រុមហ៊ុនវិនិយោគ កុល វាសនា បានថ្លែងបង្ហាញពីសក្តានុពល របស់វិស័យកសិឧស្សាហកម្មរបស់កម្ពុជា នៅមានទំហំធំធេងណាស់ ដោយក្នុង១ឆ្នាំៗវិស័យនេះ អាចផលិតផលិតផលបានតម្លៃចន្លោះ ចាប់ពី១៥ពាន់លានដុល្លារ ដល់១៨ពាន់លានដុល្លារ លើផ្ទៃដែលកំពុងមានស្រាប់ នាពេលបច្ចុប្បន្ន ដោយមិនចាំបាច់កាប់ទន្ទ្រានព្រៃយកដី។ ក្នុងនាមជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ក្នុងវិស័យកសិកម្ម និងវិស័យឧស្សាហកម្ម កែច្នៃ លោកបានថ្លែងថា«នៅកម្ពុជា វិស័យកសិកម្ម កសិឧស្សាហកម្ម និងការកែច្នៃ

អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ធ្លាក់ចុះ​

ចិន៖ ត្រីមាស​ទី៣​ នៃ​ឆ្នាំ​ ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ដែល​ធ្លាក់ចុះ​ពី​កំណើន ៦​,២ភាគរយ​នៅក្នុង​ត្រីមាស​ទី២​ មក​ត្រឹម ៦ភាគរយ​នៅ​ត្រីមាស​ទី៣នេះ​។ ក្រុម​អ្នកវិភាគ​អះអាង​ថា​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូលក្នុង​វិបត្តិសេដ្ឋកិច្ច​។ របាយការណ៍​របស់ IMF​ កាលពី​សប្តាហ៍​មុន​ បាន​លើកឡើង​ថា​ “សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ធ្លាក់ចុះ​ស្របគ្នា​ ជាមួយនឹង​កំណើន​សម្រាប់​ឆ្នាំ២០១៩​ បាន​ធ្លាក់ចុះ​ម្តង​ទៀត​ដល់៣ភាគរយ​ ដែល​ជា​ល្បឿន​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​”។ សង្រ្គាម​ពន្ធគយ​ពិភពលោក​ នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​

កម្ពុជាដាក់សម្ពោធឱ្យប្រើប្រាស់មន្ទីរពិសោធន៍រ៉ែមានតម្លៃ២.៥លានដុល្លារនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា មានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ មន្ទីពិសោធន៍នេះ សង់ឡើងក្រោមជំនួយឥតសំណងមាន​តម្លៃ ២.៥​លាន​ដុល្លារ របស់សាធារណរដ្ឋប្រជាមានិតចិន ទើបត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៩។ ដើម្បីជំរុញដំណើរការនៃគម្រោងនេះ ក្រសួងដែនដី និងធនធាននៃប្រទេសចិន បានប្រគល់ភារកិច្ច ដល់ការិយាល័យភូគព្ភសាស្ត្រ ស្វែងរុករក និងអាជីវកម្មរ៉ែនៃខេត្តគ័ងស៊ី ដើម្បីពិភាក្សា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសាងសង់មន្ទីរពិសោធន៍ភូគព្ភសាស្ត្រជាតិនៃកម្ពុជា

ព័ត៌មានក្នុងស្រុក ក្រុមហ៊ុនហ្គ្រេនភ្នំពេញលក់ភាគហ៊ុនឲ្យក្រុមហ៊ុនជីបម៉ុងលែន

ភ្នំពេញ៖ គណៈគ្របគ្រងនៃក្រុមហ៊ុន  Grand Phnom Penh International City បានប្រកាសជូនដំណឹងជាផ្លូវការដល់ម្ចាស់លំនៅឋាន ដែលជាអតិថិជន ព្រមទាំងបុគ្គលិក កម្មករ កម្មការិនី និងនិយោជិតទាំងអស់ សូមកុំព្រួយ​បារម្ភ​ចំពោះរឿងលក់​ភាគហ៊ុន​ឱ្យ​ក្រុមហ៊ុន ជីបម៉ុងលែន។ លោក ម៉ៅ ម៉ាល័យ គណៈគ្របគ្រងក្រុមហ៊ុន ហ្គ្រែន ភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី ខូអិលធីឌី បានឱដឹងតាមរយៈសេចក្តីជូនដំណឹងថា

ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ទទួល​បាន​ពានរង្វាន់​ Best​ Property​ Agent​ ប្រចាំឆ្នាំ២០១៩​

​ភ្នំ​ពេញ៖​ ក្រុមហ៊ុន​ Prestige​ Homes​ Cambodia​ ជា​ក្រុមហ៊ុន​ភ្នាក់ងារ​លក់​អចលនទ្រព្យ​ ដែល​មាន​ទីតាំងនៅ​ប្រទេស​កម្ពុជា​ បាន​ទទួល​ពានរង្វាន់​ដែល​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ ផ្តល់​សេវាកម្ម​អចលនទ្រព្យ​ដ៏​ល្អ​បំផុត​ជូន​អតិថិជន​ ដោយ​ក្នុង​កិ​ត្ត​នាម​ជា​ Best​ Property​ Agent​ (Cambodia​) នៅក្នុង​កម្មវិធី​ Squarefoot​ Best​ of​ the​ Best​ Awards​ 2019​។ “Squarefoot​ Best​ of​

ប្រធាន CREA៖ ឆ្នាំ២០១៩ ពុំមានសញ្ញា វិប្បត្តិសេដ្ឋកិច្ច ធ្លាក់ចុះដូចឆ្នាំ២០០៨ទេ

ភ្នំពេញ៖ លោក ឃាង ពុទ្ធី ប្រធានសមាគមអ្នកជំនាញ អចលនទ្រព្យកម្ពុជា (CREA) បានបង្ហាញនូវផលវិជ្ជមានថ្មីមួយ ក្រោយពីបានចុះកម្មសិក្សា នាប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ដោយបានលើកឡើងថា ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ពុំមានសញ្ញាណាមួយ ដែលអាចធ្វើឲ្យវិប្បត្តិសេដ្ឋកិច្ចធ្លាក់ចុះ ដូចកាលទៅនឹងឆ្នាំ២០០៨ឡើយ ។ លោក ឃាង ពុទ្ធី បានឲ្យដឹងថា “រឿងនេះជារឿងវិជ្ជមានមួយ ដល់វិស័យអចលនទ្រព្យ ដោយឃើញការព្យាករណ៍របស់ IMF ហើយនឹងអ្នកជំនាញនៅសិង្ហបុរី

គម្រោង​អាជីវកម្ម​ដីឡូត៍​ បន្ត​កើនឡើង​នៅ​ជាយក្រុង

ភ្នំពេញៈ តាម​ការអង្កេត​របស់​អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ ថាគម្រោង​អាជីវកម្ម​ពុះ​ដីឡូត៍​លក់​ត្រូវបាន​គេ​មើលឃើញ​ថា​នៅតែ​បន្ត​រីក​យ៉ាងខ្លាំង​នៅ​តំបន់​ជាយក្រុង​ភ្នំពេញ ខណៈ​វា​បាន​និង​កំពុង​ទាក់ទាញ​អតិថិជន​ជា​ពលករ​បម្រើការ​នៅក្រៅ​ប្រទេស​។ លោក ម៉ម សិរីបញ្ញា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Easy Property Investment ថាចាប់តាំងពី​ដើម​ឆ្នាំ​ ២០១៩ មក​ចំនួន​ពលករ​ដែល​ទៅ​ធ្វើការ​នៅ​បរទេស ផ្ញើ​លុយ​មក​ឲ្យ​បងប្អូន​ជួយ​ទិញ​ដីឡូត៍​ទុក​ឲ្យ​ខ្លួន​ពេល​វិលត្រឡប់​មក​ប្រទេស​វិញ​បាន​កើនឡើង​យ៉ាងច្រើន​»​ គម្រោង​អាជីវកម្ម​នេះ​បង្ហាញ​ពី​ការកើនឡើង​ផងដែរ​នៅ​ឆ្នាំនេះ​ពី​ចន្លោះ​ ១៥ ទៅ​ ៣០ ​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ២០១៨​។ លោកថាដើម្បី​ឲ្យ​ប្រាកដថា នឹង​មិនមាន​បញ្ហា​ណាមួយ​កើនឡើង​នោះ ការទិញ​លក់​ទាំងអស់

វិនិយោគិន​អចលនទ្រព្យ​ងាក​ពី​ហុងកុង ​មក​អាស៊ីអាគ្នេយ៍

ក្រុងគូឡាឡាំពួរៈ ចាប់ពី​អា​ផាត​មិន​ប្រណីត​នៅ​ប្រទេស​ សិង្ហបុរី​ រហូតដល់​ខុនដូ​មាត់សមុទ្រ​នៅ​ប្រទេស ​ម៉ាឡេស៊ី ក្រុម​វិនិយោគិន​ហុងកុង​កំពុង​ផ្លាស់ប្តូរ​សាច់ប្រាក់​ទៅ​ជា​អចលនទ្រព្យ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ការតវ៉ា​ប្រឆាំង​ដោយ​ហិង្សា​កាន់តែខ្លាំង​ឡើង​នៅ​ក្រុង​ហុងកុង និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​អាមេរិក​។ មនុស្ស​រាប់លាន​នាក់​បាន​ចេញ​មក​ដងផ្លូវ​ក្នុង​អំឡុងពេល ៤ ​ខែ​នៃ​ការធ្វើ​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ចិន​ភាគ​ខាងត្បូង​មួយ​នេះ​ដែល​រារាំង​ទេសចរណ៍ ខណៈ​ដែល​ក៏​កំពុង​បង្ខំ​ក្រុមហ៊ុន​ជាច្រើន​ឲ្យ​ផ្អាក​ការងារ​បុគ្គលិក ហើយ​វិស័យ​អចលនទ្រព្យ​កំពុង​ទទួលរង​ផលប៉ះពាល់​។ ភាគហ៊ុន​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​អចលនទ្រព្យ​នៅក្នុង​ទីផ្សារ​ ១ ​ក្នុង​ចំណោម​ទីផ្សារ​លំនៅឋាន​តម្លៃ​ខ្ពស់បំផុត​របស់​ពិភពលោក​នេះ​បាន​ធ្លាក់​ថ្លៃ​គិត​ចាប់តាំងពី​ខែ​មិថុនា​មក​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​បង្ខំចិត្ត​ដាក់លក់​បញ្ចុះតម្លៃ​លើ​គម្រោង​ថ្មីៗ និង​ការកាត់បន្ថយ​ថ្លៃ​ជួល​ការិយាល័យ​។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍