Brexit បង្ក​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​អង់គ្លេស​ធ្លាក់​ថ្លៃ

ក្រុងឡុងដ៍ៈ ខណៈពេល​ដែល​កាលបរិច្ឆេទ​កំណត់​របស់​ចក្រភព​អង់គ្លេស​ដើម្បី​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ខិតជិត​មកដល់ តម្លៃ​អចលនទ្រព្យ​បាន​ថមថយ​ ឬ​ធ្លាក់ចុះ ជាពិសេស​នៅ​ទីក្រុង​ឡុងដ៍ ដោយ​អ្នកវិភាគ​ក្នុង​វិស័យនេះ​បាន​ព្រមាន​ថា​នឹង​កាន់តែ​កើតមាន​ភាព​ធ្ងន់ធ្ងរ បើ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​។

លោកស្រី Beatrice Caboche នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Barnes UK បាន​ថ្លែងថា​៖ «​ទីផ្សារ​ស្ថិត​នៅ​ទ្រឹង​»​។ តម្លៃ​លក់​អចលនទ្រព្យ​ជា​មធ្យម​បាន​កើនឡើង​ត្រឹមតែ ០,៧ ​ភាគរយ​ប៉ុណ្ណោះ​កាលពី​ខែ​កក្កដា​ដែល​ជា​កំណើន​ទាប​បំផុត​ក្នុង​រយៈពេល​ជិត ៧ ​ឆ្នាំ​។

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

Leave a Reply

Your email address will not be published. Required fields are marked *