សមាជវាយតម្លៃអាស៊ាន នឹងជួយពង្រឹងជំនាញវាយតម្លៃអចលនទ្រព្យ

ភ្នំពេញ៖ សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) គ្រោង​ដឹកនាំ​សមាជិក​របស់​ខ្លួន​ ប្រមាណ​ជាង​៣០​នាក់​ ដើម្បី​ចូលរួម​សមាជ​របស់​សមាគម​អ្នក​វាយ​តម្លៃអាស៊ាន​លើកទី២២​ ( The 22nd AVA Congress ) ក្នុង​ទីក្រុង​ប៉ាតាយ៉ា​ ប្រទេសថៃ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២០​ ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ២០១៩​ ខាងមុខនេះ​ ដោយ​មាន​ការ​ចូលរួម​ពី​បណ្តាប្រទេស​ជាច្រើន​មកពី​តំបន់​អាស៊ាន និង​តំបន់​អឺរ៉ុប​។

សកម្មភាព​សំខាន់​​ៗ​​ដែល​គេ​គ្រោង​ដាក់​ដើម្បី​ពិភាក្សា​នៅ​ក្នុង​សមាជវាយតម្លៃ​អាស៊ាន​លើក​ទី២២ គឺ​ផ្តោត​លើ​កំរិត​​ស្តង់​ដារ​​​វាយ​​តម្លៃ​អចលនទ្រព្យ​ បច្ចេកទេស​វាយ​តម្លៃក្រុម​ហ៊ុន គន្លឹះវាយតម្លៃពីលក្ខខណ្ឌ​របស់​ក្រុមហ៊ុន ពិសេស​ផ្តោត​សំខាន់​ទៅ​លើឱកាស និង​បញ្ហា​ប្រឈម​ពី​វិស័យ​អចលន​ទ្រព្យនៅក្នុង​តំបន់​អាស៊ាន​និង​ពិភពលោក​ថែម​ទៀត។

ប្រភព៖ KHB Media 

Leave a Reply

Your email address will not be published. Required fields are marked *