វិនិយោគិន​បរទេស​៖ អចលនទ្រព្យ​នៅ​ភាគ​ខាងត្បូង​នៃ​ទីក្រុង​ភ្នំពេញ​កំពុង​មាន​សន្ទុះ​រីក​ចំ​រើ​នខ្លំា​ង

ភ្នំពេញ៖ លោក​ Raymond​ Chio​ ​ប្រធាន​ក្រុមហ៊ុន​ Prestrige​ Homes​ Cambodia​ បានឱ្យ​ដឹង​ថា​ អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ មានការ​រីក​ចំរើន​ ជាពិសេស​គឺទី​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​បន្ត​ថា​ ក្រុម​អ្នក​អភិវឌ្ឍន៍​ជាច្រើន​បាន​ នឹង​កំពុង​ផ្តោត​សំខាន់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ តែ​កាលពី​កកន្លងទៅ​នេះ​ រដ្ឋាភិបាល​បាន​បិត​ល្បែង​អន​ឡាញ​ ​និង​មិន​ចេញ​អាជ្ញាប័ណ្ណ​លើ​ការ​ប្រកបមុខរបរ​វិស័យ​អន​ឡា​ញនេះ​នៅក្នុង​ខេត្ត​នេះ​ បាន​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​បែក​មក​ចាប់អារម្មណ៍​លើ​ការ​វិនិយោគ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ Raymond​ Chio​ បាន​បន្ថែម​ថា​ ទាំង​រាជរដ្ឋាភិបាល​ និង​អ្នក​អភិវឌ្ឍន៍​កំពុង​ផ្តោត​សំខាន់​ទៅ​ទិសខាងត្បូង​ គឺ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ២​ ដែល​រួមា​នការ​អភិវឌ្ឍ​គម្រោ​ងព្រលា​នយន្តហោះ​ភ្នំពេញ​អន្តរជាតិ​ នៅ​ខេត្តកណ្តាល​ជាដើម​។ តំបន់​មហាវិថី​សម្ដេច​តេជោ​ ឬផ្លូវ៦០ម៉ែត្រ​ កំពុង​ទាក់ទាញ​គម្រោង​វិ​និ​យោ​គធំៗ​ចូល​ទៅ​ក្នុង​តំបន់​នេះ​យ៉ាងច្រើន​ ដែល​នឹង​ប្រែក្លាយ​តំបន់​នេះ​ ទៅជា​តំបន់​អភិ​វឌ្ឍ៍​មួយ​ដ៏​សំខាន់​របស់​ទីក្រុង​ភ្នំពេញ​ និង​ធ្វើ​ឱ្យ​ដីធ្លី​ និង​លំនៅឋាន​កាន់តែ​ឡើងថ្លៃ​បន្ថែម​ទៀត​។

ប្រភព៖ Property Area

Leave a Reply

Your email address will not be published. Required fields are marked *