គម្រោង​ Urban Village2 តម្លៃ​ $២០០ ​លាន​ បាន​ចាប់ផ្តើម

ភ្នំពេញ៖ ខុនដូ Urban Village 2 កម្ពស់ ៥១ ជាន់ ​ដែល​មាន​ទុនវិនិយោគ ២០០ ​លាន​ដុល្លារ​ ជា​ការវិនិយោគ​របស់​ក្រុមហ៊ុន GOLDFAME Group មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ហុងកុង​បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ពុធ​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

Urban Village 2 ជា​បណ្តុំ​នៃ​អគារ​ធំៗ​ចំនួន​ ៤ ដែលជា​ផ្នែក​មួយ​នៅក្នុង​គម្រោង Urban Village សាងសង់​លើ​ផ្ទៃដី​សរុប​ជាង ៧០ ០០០ ម៉ែត្រការ៉េ លើ​ទីតាំង Factory Phnom Penh ស្ថិត​នៅ​តាម​ចន្លោះ​ផ្លូវជាតិ​លេខ​ ២ ក្នុង​ខណ្ឌមានជ័យ ។ គម្រោង​ខុនដូ​នេះ ១ ៧០០ យូនីត មាន​ចំណតរថយន្ត​ដ៏ធំ​ទូលាយ និង​មាន​សួនច្បារ និង​កន្លែង​សម្រាកលម្ហែ​ជាច្រើន​ទៀត​។ លោក Ben Li ប្រធាន​ក្រុមហ៊ុន GOLDFAME Group និយាយ​ថា បន្ទាប់ពី​ការសាងសង់ Urban Village 1 កម្ពស់​ ២៣ ជាន់ ​បាន​បញ្ចប់​ការសាងសង់​គ្រោង​អគារ និង​លក់​អស់ ១០០ ​ភាគរយ ក្រុមហ៊ុន​បានចាប់ផ្តើម​ប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​គម្រោង​ថ្មី​ជា​បន្តទៀត​។

ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

Leave a Reply

Your email address will not be published. Required fields are marked *