គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសនៅភ្នំពេញស្ថិតនៅភាពមិនច្បាស់លាស់ ខណៈការសិក្សាបានបញ្ចប់

ភ្នំពេញ ៖ គម្រោងសាងសង់​ផ្លូវរថភ្លើង​លើ​អាកាស​ពី​ចំណុចផ្សារធំថ្មី ទៅកាន់​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិភ្នំពេញ ​ប្រវែង ២១​គីឡូម៉ែត្រ​ មិនទាន់មានតម្រុយ​សាង​សង់​នៅ​ឡើយទេមកទល់ពេលនេះ ខណៈការ​សិក្សាពី​គម្រោង​នេះបានបញ្ចប់​។

​ក្រសួង​សាធារណៈការ​ និង​​ដឹក​ជញ្ជូ​ន ជាមួយ​​នឹង​​ភាគី​ ជប៉ុន​​​បាន​សិក្សា​គម្រោង​នេះ​​បាន​រួចរាល់​ជា​​ស្ថាពរ ហើយ​ក៏​បាន​​ដាក់​​​​សំណើរ​​ទៅ​កាន់​ក្រសួង​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ ដើម្បី​​ស្វែង​រក​​ប្រភព​ទុន និង​បែង​ចែក​ថវិកា ដើម្បី​​សាង​សង់​​ផង​ដែរ តែ​រហូត​មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​នៅ​ឡើយ​ទេ ដូច្នេះ​​យើង​ក៏​មិន​អាច​​និយាយ​ថា​ ពេល​ណា​​គម្រោង​​នោះ នឹង​សាង​​​សង់​ដែរ » ។​ គម្រោងផ្លូវ​រថភ្លើង​លើ​អាកាស​ ( Sky Train ) ត្រូវ​បាន​វាយ​តម្លៃ​ថា​នឹង​ចំណាយទឹកប្រាក់សាង​សង់​ប្រមាណ​​ ៩០០​លានដុ​ល្លារអាមេរិក ។

ប្រភព៖ KHB Media 

Leave a Reply

Your email address will not be published. Required fields are marked *