ក្រសួងការងារ​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ​កម្ពុជា​ឡើងវិញ

ភ្នំពេញ​ ៖ បន្ទាប់ពី​បាន​ចេញ​សេចក្ដីប្រកាស​ហាម​មិន​ឱ្យ​ជនបរទេស​ប្រកប​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​ចំនួន​ ១០​ ប្រភេទ​កាលពី​មួយ​ខែមុន​ ពេលនេះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានសម្រេច​ចេញ​សេចក្ដីប្រកាស​សាជាថ្មី​ដោយ​លុបចោល​ការ​ហាមប្រាម​ទាំងនោះ​ និង​អនុញ្ញាត​ឱ្យ​ជនបរទេស​ទាំងអស់​មាន​សិទ្ធិ​ប្រកប​អាជីវកម្ម​គ្រប់​ប្រភេទ​ដែល​ស្របច្បាប់​។

​អាជីវកម្មនោះ​ រួមមាន​៖ ទី១៖ អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ​ ជា​លក្ខណៈ​អាជីវកម្ម​ជាអាទិ៍​ អ្នក​បើក​ទោចក្រយាន​យន្ត​ អ្នក​បើក​ត្រីចក្រយាន​យន្ត​ អ្នក​បើក​ទោចក្រយាន​យន្ត​សណ្តោង​រ៉ឺម៉ក​ អ្នក​បើក​ម៉ូតូ​កង់​ អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ​ និង​ដឹកទំនិញ​។ ទី២៖ អ្នកលក់​ដូរ​ដោយ​មធ្យោបាយ​ថ្មើ​ជើង​ ឬយានជំនិះ​គ្រប់​ប្រភេទ​នៅ​ទី​សាធារណៈ​។ ទី៣៖ អ្នក​ម៉ាស្សា​ចាប់​សរសៃ​តាម​ទី​សាធារណៈ​ ។ ទី៤៖ អ្នក​កាត់សក់​ អ៊ុតសក់​ និង​ថែរក្សា​សម្ផស្ស​។ ទី៥​៖ អ្នក​ផ្តល់​សេវាកម្ម​ដេរ​ និង​សម្អាត​ស្បែកជើង​។ ទី៦៖​ អ្នក​កាត់ដេរ​។ ទី៧៖​ អ្នក​ប៉ះ​កង់​ និង​ជាង​ជួសជុល​យានយន្ត​។ ទី៨​ ៖ អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​ បាត្រ​លោក​ ព្រះពុទ្ធរូប​។ ទី៩៖ អ្នកផលិតឧបករណ៍ភ្លេងខ្មែរ  បាត្រលោក ព្រះពុទ្ធរូប ​ទី១០​ ជាងទង​ និង​ជាង​ច្នៃត្បូង​ពេជ្រ​ ៕

ប្រភព៖ Property Area

Leave a Reply

Your email address will not be published. Required fields are marked *