ភូមិ​បាគង​ សហគមន៍​លំនៅ​ដ្ឋាន​ដ៏​ទំនើប​បែប​ថ្មី​ លើទឹក​ដី​ខេត្តសៀមរាប​

សៀមរាប​ ៖ ភូមិ​បាគង​ គឺជា​ឈ្មោះ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​ដ៏​ទំនើប​ និង​ប្រណីតភាព​លើកដំបូង​គេ​នៅក្នុង​ខេត្តសៀមរាប​ ដែល​កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ពីសំណាក់​អតិថិជន​ ទាំង​ក្នុង​ និង​ក្រៅ​តំបន់​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ក្រុង​សៀមរាប​។

គម្រោង​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ និង​ជា​សហគមន៍​ថ្មី​នៅ​លើទឹក​ដី​ខេត្តសៀមរាប​មួយ​នេះ​ ត្រូវ​បាន​សាងសង់​ឡើង​នៅ​លើ​ផ្ទៃដី​សរុប​ចំនួន​ ៤,៧ហិ​កតា​ មាន​លំនៅ​ដ្ឋាន​ចំនួន៣៥០ខ្នង​ ដែល​ស័ក្ដិសម​ទៅ​នឹង​ការ​ស្នាក់នៅ​ និង​ប្រកប​អាជីវកម្ម​នានា​។ ភូមិ​បាគង​ ក៏​ជា​តំបន់​ដែល​មាន​សក្ដានុពល​ខ្ពស់​ ស្ថិតនៅ​ជិត​កណ្តាល​ទីប្រជុំជន​ ផ្តល់​ឱកាស​សម្រាប់​ការ​វិនិយោគ​បន្ត​ ដោយ​គ្រាន់តែ​ចំណាយពេល​ត្រឹម​ប្រមាណ​ជា​ ១០នាទី​ពី​ក្រុង​សៀមរាប​ ចំណាយពេល​ត្រឹមតែ១៥នាទី​ពី​ប្រាសាទអង្គរវត្ត​ និង​ប្រមាណ​ ៣០នាទី​ ពី​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​តែប៉ុណ្ណោះ​ ។

ប្រភព៖ Property Area

Leave a Reply

Your email address will not be published. Required fields are marked *