ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ឆ្នាំ២០១៩នេះ ផ្លូវប្រវែង២០៨គីឡូម៉ែត្រ បានខូតខាតដោយសារជំនន់ទឹកភ្លៀង

ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំ២០១៩នេះ បានធ្វើឱ្យខូតខាតផ្លូវនៅទូទាំងប្រទេសអស់ប្រវែង២០៨ គីឡូម៉ែត្រ គិតពីការខូចខាត ជាកំណាត់ៗ ដែលមានរហូតដល់ជិត ២០០កំណាត់ នៅទូទាំងខេត្ត។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការជួសជុល និងថែទាំផ្លូវក្នុងពេលខាងមុខឆាប់ៗនេះផងដែរ លោកបានដាក់បញ្ជារដាច់ខាតដែរថា ក្រុមហ៊ុនចិន និងក្រុមហ៊ុនសាងសង់ទាំងអស់ ត្រូវតែធ្វើការស្រោចទឹកឱ្យបានច្រើន ដើម្បីការពារកុំឱ្យមានការហុយដីខ្លាំងទៅលើប្រជាពលរដ្ឋធ្វើដំណើរ និងរស់នៅក្បែរដងផ្លូវខ្លាំងពេក។

ប្រភព៖ Fresh News

Leave a Reply

Your email address will not be published. Required fields are marked *