អ្នកជំនាញ​មាន​សុទិដ្ឋិនិយម​អំ​ពី​តំប​ន់​ស្វាយ​ជ្រុំ​ ទោះជា​កា​រសាងស​ង់​ស្ពាន​មិន​ទា​ន់​កំណ​ត់​ពេល​ជា​ក់​លា​ក់​

ភ្នំ​ពេញ៖​ តំបន់​ស្វាយ​ជ្រុំ​ កន្លែង​ដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​ស្ពាន​ទៅកាន់​តំបន់​នេះ​ កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​ ដែល​ធ្វើឲ្យ​តំលៃ​ដីធ្លី​នៅ​តំបន់​នេះ​បាន​ចាប់​កញ្រ្ជោល​ឡើង​យ៉ាង​ខ្លាំង​ ដោយសារ​ភូមិ​សាស្រ្ត​តំបន់​នេះ​ និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ដែល​គ្រោងឡើង​នា​ពេល​អនាគត​។ លោក​ឧកញ៉ា​នួន​ រិទ្ឋី​លើកឡើងថា​ តំបន់​ស្វាយ​ជ្រុំ​មាន​ចម្ងាយ​ពីរ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​បើ​គិត​ពី​វិមានឯករាជ្យ​ និង​មាន​ចម្ងាយ​ប្រមាណ៥គីឡូម៉ែត្រ​ពី​វត្តភ្នំ​ ដូច្នេះ​វា​ស្ថិតនៅ​ចម្ងាយ​ជិត​ទីប្រជុំជន​ក្រុង​ ដែល​ធ្វើឲ្យ​មាន​ភាព​ទាក់ទាញ​ដល់​អ្នក​វិនិយោគ​និង​ប្រជាពលរដ្ឋ​ចូល​ទៅ​រស់នៅ​តំបន់​នេះ​។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Focus​ Property​ លោ​កប៉ូ​ អ៊ា​វគង់ ថា​ “បរិយាកាស​ ភូមិ​សាស្រ្ត​តំបន់​នេះ​ពិតជា​ល្អ​ តែ​អ្វី​ដែល​ខ្វះខាត​នា​ពេលនេះ​គឺ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ មិនទាន់​មានការ​អភិវឌ្ឍន៍​បាន​គ្រប់គ្រាន់​នៅឡើយ​”។ លោក​បន្ត​ថា​ “ពេលនេះ​អ្នក​វិនិយោគ​ក្នុង​

ឧកញ៉ា​លី​ ហួរ​៖ ប្រាប់​ពី​វិធីសាស្ត្រ​សំ​ខាន់​ៗដើម្បី​ក្លាយជា​អ្នកមាន​

ភ្នំពេញ៖ លោកអគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប ​បានលើកឡើង​ថា​ “កុំ​គិត​ទុ​ទិដ្ឋិ​ថា​ខ្លួនឯង​ធ្វើ​មិនបាន​ គេ​ធ្វើ​បាន​ក៏​យើង​ធ្វើ​បាន​ដែរ​។ ត្រូវ​យល់​ពី​ចំណុច​នេះ​”។ លោក​បន្ត​ថា​ “ទំ​រាំ​បាន​ដូចសព្វថ្ងៃ​អាយុ​ខ្ញុំ​ជាង៦០ឆ្នាំ​ហើយ​ ហើយ​អ្នកណា​ថា​អ្នកមាន​ស្រួល​”។ តើ​អ្នកមាន​គេ​កត់សំគាល់​លើក​ត្តា​អ្វីខ្លះ​? សម្រាប់​លោក​ឧកញ៉ា​លី​ ហួរ​បាន​ថ្លែង​ថា​ តើ​អ្នកមាន​គេ​សម្គាល់​អ្នកមាន​ប្រាក់​ប៉ុន្មាន​? មិនទាន់​មាន​និយមន័យ​ទេ​តែ​សម្រាប់​ទស្សន​របស់​លោក​គឺ​អ្នកមាន​ផ្ទះនៅ​ មាន​រថយន្ត​ និង​មាន​ប្រាក់ចាយ​ គឺជា​អ្នកមាន​។ បើ​មាន​សុភមង្គល​ទៀត​ ពិសេស​ហើយ​។ លោក​បន្ត​ថា​ ត្រូវ​គិត​ពីអ​នាគ​តវែងឆ្ងាយ​ ត្រូវ​ធ្វើឲ្យ​បាន​ល្អ​ ហើយ​ការ​សាង​អំពើល្អ​មិន​ងាយ​នោះ​ទេ​ បើ​យើង​ថា​យើង​ជា​អ្នកមាន​ប្រាក់​

តើ​គួរ​ជួលផ្ទះ​គេ​សិន​ ហើយ​ទុក​លុយ​សម្រាប់​វិនិយោគ​ឬទេ​?

​ភ្នំពេញ៖ ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអច​លនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។ អ្នកជំនាញបានលើកឡើងថា យើងគួរទិញអចលនទ្រព្យសម្រា​ប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។ ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅ​មានលទ្ឋភាពទិញផ្ទះបានដែរ។ ប្រភព៖

អ្នកជំនាញ​ដីធ្លី​ប្រាប់​អ្នកទិញ​លក់​ ឲ្យ​ប្រើប្រាស់​សេវាកម្ម​ស្របច្បាប់​ដើម្បី​បញ្ចៀស​ហានិភ័យ​

ភ្នំពេញ៖​ ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយ​ស្រដៀងគ្នា​ថា​ ស្រប​ពេល​ការទិញ​លក់​អចលនទ្រព្យ​ កំពុង​មាន​កំណើន​​លើ​ទីផ្សារ​បច្ចុប្បន្ន​ ដោយមាន​ការទិញ​លក់​ មិន​ឆ្លងកាត់​ក្រុម​អ្នកជំនាញ​ ក្រុម​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​ បាន​ជំរុញ​ឲ្យ​អ្នកទិញ​លក់​ដីធ្លី​ប្រើប្រាស់​ក្រុមហ៊ុន​អចលនទ្រព្យ​ស្របច្បាប់​ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​ផ្សេង​ៗ។ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ លោក​ឃាង​ ពុទ្ធា ​បាន​ពន្យល់​ថា​ ប្រសិនបើ​យើង​មិន​ទទួល​បាន​សិទ្ធ​លក់ផ្ដាច់មុខ​ ទីភ្នាក់ងារ​អចលនទ្រព្យ​ នឹង​ចំណាយពេល​ឥត​ប្រយោជន៍​ និង​មាន​ភាព​ស្ទាក់ស្ទើរ​ ក្នុង​ការ​ផ្សព្វផ្សាយ​អចលនទ្រព្យ​ ដែល​ធ្វើឲ្យ​ការ​លក់​ចេញ​មាន​ភាពយឺត​យ៉ាវ​។ តែ​ប្រសិនបើ​ក្រុមហ៊ុន​មួយ​ទទួល​បាន​សិទ្ធិ​ផ្ដាច់មុខ​ ពួកគាត់​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ ក្នុង​ការជំរុញ​ការ​លក់​ឲ្យបាន​លឿន​ ដើម្បី​ផ្ដល់​ទំនុកចិត្ត​ដល់​អតិថិជន​ ។ ប្រភព៖ Property

ការលក់​ផ្ទះ​ចាស់​នៅ ​សហរដ្ឋអាមេរិក ​កើនឡើង

ក្រុងវ៉ាស៊ីនតោនៈ ការលក់​ផ្ទះ​ដែល​មាន​ស្រាប់ (​ផ្ទះ​ចាស់​) ដែល​ជា​ផ្នែក​ធំ​បំផុត​នៃ​ទីផ្សារ​លំនៅឋាន​ដ៏ធំ​របស់​អាមេរិក​បាន​កើនឡើង​ ២ ​ខែ​ជាប់​គ្នា​គិត​ត្រឹម​ខែសីហា​។ ការលក់​លំនៅឋាន​គ្រួសារ​ទោល​ដែល​មាន​ស្រាប់ ផ្ទះល្វែង ខុនដូ និង​ផ្ទះ​សហករណ៍​បាន​កើនឡើង ១,៣ ភាគរយ​ធៀប​នឹង​ខែ​កក្កដា​ដល់​អត្រា​ប្រចាំ​ឆ្នាំ​ ៥,៤៩ ​លាន​យូនីត​ដែល​លើស​ពី​ការរំពឹងទុក​។ លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ​សមាគម NAR បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា «​ក្រុមហ៊ុន​សាងសង់​លំនៅឋាន ចាំបាច់​ត្រូវ​បង្កើន​ការសាងសង់​លំនៅឋាន​ថ្មី ខណៈ​ការបរាជ័យ​កំណើន​ការសាងសង់​នឹង​បង្ក​ឲ្យ​តម្លៃ​ផ្ទះ​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការកើនឡើង​តម្លៃ​ក្នុង​ល្បឿន​លឿន​ជាង​ប្រាក់ចំណូល​»​។ ប្រភព៖ ភ្នំពេញប៉ុស្ដិ៍

តម្លៃ​ដី​ក្នុង​ទីក្រុង​បាងកក​នឹង​ធ្លាក់ចុះ​ ឬ​នៅ​ថេរ​ក្នុង​ឆ្នាំ​នេះ

ក្រុងបាងកកៈ ​ក្រុម​អ្នកវិភាគ​ផ្នែក​អចលនទ្រព្យ​បាន​ឲ្យ​ដឹងថា តម្លៃ​ដី​នៅ​ទីក្រុង​បាងកក​នៅ​ឆ្នាំនេះ​ត្រូវ​បាន​រំពឹងថា​នឹង​នៅ​ថេរ ឬ​ធ្លាក់ចុះ​ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង ១ ទសវត្សរ៍​ដែល​មួយ​ផ្នែកធំ​ដោយសារ​ការ​ថមថយ​កំណើន​សេដ្ឋកិច្ច និង​​ពន្ធ​លើ​ដី​ធ្លី និង​អគារ​ដែល​​គ្រោង​ចូល​ជា​ធរមាន​នៅ​ដើមឆ្នាំ​ក្រោយ​។ លោក Peerapong Jaroonek ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍ Origin Property Plc ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ថៃ​បាន​ថ្លែងថា ម្ចាស់​ដី​មួយ​ចំនួន​បាន​ងាក​មករក​ក្រុមហ៊ុន​របស់​លោក ដើម្បី​ចាប់ផ្តើម​ការចរចា​ទិញ​លក់​ដី​ឡើងវិញ​។ លោក​ថ្លែងថា​៖ «​ដូច្នេះ​ដី​ជាច្រើន​កន្លែង​ត្រូវ​បាន​ដាក់លក់​មក​ឲ្យ​យើង​។ ដី​មួយកន្លែង​នៅលើ​ផ្លូវ Surawongse ដែល​ធ្លាប់​មាន​តម្លៃ ៧ សែនបាត​ក្នុង​ ១

ឧកញ៉ា​ថៃ​ ម៉េ​ងលី​ អគ្គនាយក​បុរី​ប៉េង​ ហួត​ បង្ហើប​គន្លឹះ​វិនិយោគ​បុរី​ឲ្យ​ទទួល​បាន​ជោគជ័យ​

ភ្នំពេញ​៖  លោកអគ្គនាយកបុរីប៉េង ហួត បានលើកឡើងថា«អ្វី​យើង​និយាយ​គឺ​ធ្វើ​ ហើយ​យើង​បាន​ធ្វើ​ និង​ធ្វើ​បាន​ស្អាត​ជាង​អ្វី​ដែល​យើង​បាន​សន្យា​។ ជាក់ស្តែង​យើង​បាន​និង​កំពុង​វិនិយោគ​ សាងសង់​ផ្សារ​ទំនើប​មួយ​នៅ​បុរី​ប៉េង​ ហួត​ផ្លូវជាតិ​លេខ១​ ព្រោះ​យើង​ចង់​ឲ្យ​ទីក្រុង​រណប​នេះ​ មាន​ទាំង​លំនៅ​ដ្ឋាន​ មាន​ទាំង​កន្លែង​កំសាន្ត​ ផ្សារ​ទំនើប​ សាលារៀន​ ហើយ​មន្ទីរពេទ្យ​ជោ​រ៉ៃ​ ក៏​ជាផ្នែក​មួយ​នៃ​បុ​រី​ឌឹហ្រ្គេន​ស្តារ​នេះ​ផង​ដែរ​»។ លោកបន្តថា ក្រុមហ៊ុន​បុរី​របស់​យើង​ ក្រៅពី​ការ​រកស៊ី​ទទួល​បាន​ប្រាក់ចំណេញ​ហើយ​ យើង​ក៏បាន​ផ្តល់​ជំនួយ​មនុស្ស​ធ៌ម​ ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ឋ​បុប្ឆា​ចំនួន១០ម៉ឺន​ដុល្លារ​កាលពី​សប្តាហ៍​មុន​ និង​បាន​រួមចំណែក​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​នានា​ ដូចជា​សាលារៀន​ កសាង​វត្ត​អារ៉ាម​ និង​ផ្លូវ​មួយចំនួន​ទៀត​

ខ័ណ្ឌ​ចំនួន​ពីរ​នៃ​ក្រុងភ្នំពេញ​កំពុង​មានការ​រីកចម្រើន​លឿន​ដោយសារ​កត្តា​មួយចំនួន​

ភ្នំពេញ:​ ខ័ណ្ឌចំនួនពីរនៃតំបន់ភាគពាយ័ព្យ ទីក្រុងភ្នំពេញបាននិងកំពុងបង្ហាញសក្តានុពល ពីដីវាលស្រែ និងដីទំនាប ប្រែក្លាយជាតំបន់លំនៅដ្ឋាននិងពាណិជ្ជកម្មយ៉ាងរសរវើក។ ទំនោរនៃការអភិវឌ្ឍនេះ បានធ្វើឲ្យតំបន់ដែលស្ថិតក្នុងខ័ណ្ឌសែនសុខ និងខ័ណ្ឌឬស្សីកែវ កំពុងមានសភាពរសរវើក និងសក្តានុពលពាណិជ្ជកម្មស្ទើរមិនគួរឲ្យជឿ ជាក់ស្តែងផ្សារទំនើប អ៊ីអន ២ និងផ្សារម៉ាក្រូ ក៏បានបង្ហាញវត្តមាននាតំបន់ពាយព្យនេះដែរ ដែលបង្ហាញអោយឃើញថា តំបន់នេះផ្ទាល់ពិតជា បានស្រូបទាញនិងមានឥទ្ធិពល សម្រាប់ការធ្វើពាណិជ្ជកម្ម វាជាអំណោយផល ទៅដល់គម្រោងអភិវឌ្ឍអចលនទ្រព្យផ្សេងៗ នាតំបន់នោះផងដែរ។ ប្រភព៖ Property

អជ្ញា​ធរ​ខេត្ត​កែប​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ផ្សារ​ក្តាម​ វាង​ទៅកាន់​ឆ្នេរសមុទ្រ

ខេត្ត​កែប​ ៖ ដោយសារតែ​មាន​កំណើន​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​កើនឡើង​យ៉ាង​គំហុក​រហូត​ធ្វើ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ផ្លូវចូល​ទៅ​ផ្សារ​ក្ដាម​ អជ្ញា​ធរ​ខេត្ត​បានសម្រេច​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ផ្សារ​ក្តាម​ឆ្ពោះទៅ​កាន់​មាត់សមុទ្រ​ ហើយ​ឡើង​មកវិញ​នៅ​ចំណុច​ផ្លូវ​កដប​ ដោយមាន​ប្រវែង​ជាង ២០០ម៉ែត្រ​។ បើតាមប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ ខេត្ត​កែប​ លោក​ ម៉ម​ ទូច បានឲ្យដឹងថា ផ្លូវ​នេះ​គឺ​ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បណ្តា​ភ្ញៀវ​ទេសចរ​នានា​ដែល​ចូល​មក​កម្សាន្ត​នៅ​តំបន់​ផ្សារ​ក្តាម​ និង​ឆ្នេរសមុទ្រ​កែប​ ហើយ​អជ្ញា​ធរ​ក៏បាន​ត្រៀម​រៀបចំ​ទីធ្លា​ដ៏​ធំ​ និង​មាន​ លទ្ធភាព​អាច​ទុកដាក់​ចំណតរថយន្ត​បាន​ប្រមាណ៥០០គ្រឿង​។ ប្រភព៖ Property Area

ការរស់នៅ​តាម​ខុនដូ ​នឹង​កាន់តែ​ពេញនិយម​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ

ភ្នំពេញ៖ ក្នុង​វេទិកា​ជាមួយ​អ្នក​សារព័ត៌មាន​ស្តីពី «​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​» នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន VTRUST APPRAISAL បាន​ថ្លែងថា ដោយសារ​ការសាងសង់​បុរី​នឹង​ហៀរ​ទៅ​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​ប្រហែល​ពី ២០ ​គីឡូម៉ែត្រ និង​រហូតដល់ ៣០ ​គីឡូម៉ែត្រ​ នៅ​ឆ្នាំ​ ២០៣០ ​នោះ វិស័យ​ខុនដូ​នឹង​មាន​ការរីកចម្រើន​។ បច្ចុប្បន្ន​ខុនដូ​កំពុង​សាងសង់ និង​ស្ថិតក្នុង​គម្រោង​សាងសង់​មាន​សរុប​ជាង ៦ ​ម៉ឺន​យូនីត​ក្នុង​នោះ​ជាង ២ ​ម៉ឺន​យូនីត​បាន​សាងសង់​​រួចរាល់ ខណៈ​ការផ្គត់ផ្គង់​ខុនដូ​មាន​

1 2 3 15