រដ្ឋលេខាធិការពាណិជ្ជកម្ម អំពាវនាវឱ្យវិនិយោគិនចិន មកបណ្តាក់ទុនថែមទៀតនៅកម្ពុជា

ភ្នំពេញ៖ លោក សំ សិរីរតន៍ បានប្រកាសស្វាគមន៍ និងបានអំពាវនាវឱ្យធុរជន និងវិនិយោគិនចិន នៃខេត្តក្វាងទុង ចូលមកបណ្តាក់ទុនថែមទៀតនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គេរំពឹងថានឹងជួយជំរុញទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន កើនឡើងថែមទៀត ខណៈដែលការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់ ៦.៤៥៧លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៨ គឺបានកើនឡើងជាង ១៥%

គម្រោង​ Naga3​ ដែល​គ្រោង​ចំណាយ​ទុន​វិនិយោគ​ ៣,៥ពាន់​លាន​ដុល្លារ​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៥​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ NagaCorp​ មានបំណង​ធ្វើការ​ពង្រីក​ការ​វិ​និ​យោ​គម្រោង​ Naga​3 របស់​ខ្លួន​ឲ្យ​មាន​ទំហំ​ធំជាង​មុន​ គម្រោង​ Naga​3 ដែល​បាន​ប្រកាស​ពី​ផែនការ​នៅ​ខែ​ មេសា​ ជាមួយនឹង​ទុន​វិនិយោគ​ ៣,៥ពាន់​លាន​ដុល្លារ​ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥​។ នេះ​បើ​យោង​តាម​គេហទំព័រ​ CalvinAyre​។ ការ​វិនិយោគ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​អាគារ៤២ជាន់​ចំនួន៤​ ដែល​នឹង​មាន​សណ្ឋាគារ​ កន្លែង​ស្នាក់នៅ​ កន្លែង​សន្និបាត​ កន្លែង​បរិភោគ​អាហារ​ ហាង​លក់រាយ​ក ន្លែង​កម្សាន្ត​ និង​កន្លែង​ជាច្រើន​ទៀត​ ក៏ដូចជា​ជាន់​កាស៊ីណូ​ធំ​មួយ​ផង​ដែរ​។ ជា​បន្ទប់​សណ្ឋាគារ​ដែល​មាន​ចំនួន​សរុប

របាយការណ៍​៖ គម្រោង​អគារ​ខ្ពស់​ៗជាង​ ២០០កំពុង​ដំណើរការ​សាងសង់​នៅ​ទូទាំង​ប្រទេស​

  ភ្នំ​ពេញៈ​ ជាមួយនឹង​កំណើន​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ ដែល​គិត​ត្រឹម​ខែកក្កដា​ ឆ្នាំ២០១៩​ មាន​ទំហំ​ទុន​វិនិយោគ​រហូតដល់​ជាង ១.២០០លាន​ដុល្លារ​នោះ​ ងាក​មក​ចាប់អារម្មណ៍​ជាមួយ​ នឹង​គម្រោង​សំណង់​អគារ​ខ្ពស់​ៗ មាន​កម្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ ដែល​កំពុងតែ​ដំណើរការ​សាងសង់​ នា​ពេល​បច្ចុប្បន្ន​នេះ​មាន​រហូតដល់២២០គម្រោង​។ លោកស្រី​ អាន​ សុធី​តា លើកឡើងថាចំនួន​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ចាប់ពី១០ជាន់ឡើង​ទៅ​ និង​កំពុងតែ​មាន​សកម្មភាព​សាងសង់​ នៅ​ទូទាំង​ប្រទេស​មាន​ចំនួន២២០គម្រោង​ អគារ​ជាង ៦០ទៀត​ត្រូវ​បាន​បញ្ចប់​ការសាងសង់​ទាំងស្រុង​។ នៅក្នុងចំណោម​គម្រោង​អគារ​ទាំង២២០​ ដែល​កំពុងតែ​បន្តសកម្មភាព​សាងសង់​នា​ពេល​បច្ចុប្បន្ន​ មាន​ប្រមាណ៨០% ​ជា​ប្រភេទ​អគារ​លំនៅ​ដ្ឋាន​សហកម្មសិទ្ធិ​ ហើយ​ក្រៅពីនោះ​ជា​ប្រភេទ​អគារ​ពាណិជ្ជកម្ម​ចម្រុះ​

ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចូលក្នុង​ប្រទេស​វៀតណាម​កំពុង​ដាំ​ក្បាល​ចុះ​

ភ្នំពេញ​៖ ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​ប្រទេស​វៀតណាម​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ថា​ ប្រទេស​នេះ​បាន​ទាក់ទាញ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ជាង​ ១៣,១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុងរយៈពេល​ ៨ ខែ​មកនេះ​ ពោល​គឺ​ធ្លាក់ចុះ​ ៣១,២ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ​ប្រទេស​វៀតណាម​បាន​អនុម័ត​គម្រោង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ថ្មី​ចំនួន​ ២.៤០៦​ ដែល​មាន​ដើមទុន​ចុះបញ្ជី​សរុប​មាន​ចំនួន​ជាង​ ៩,១​ ពាន់​លាន​ដុល្លារ​អាមេរិក​ ពោល​គឺ​ធ្លាក់ចុះ​ ៣២,៣​ ភាគរយ​ក្នុង​ដើមទុន​ និង​គម្រោង​វិនិយោគ​ផ្ទាល់​ពី​ប្រតិបត្តិ​ការ​ចំនួន​ ៩០៨​ បាន​បង្កើន​ដើមទុន​របស់​ខ្លួន​ជិត​ ៤ ពាន់​លាន​ដុល្លារ​អាមេរិក​ធ្លាក់ចុះ​ ២៨,៦​ ភាគរយ​។ ប្រភព៖

លោក គង់ វិបុល ជំរុញឱ្យក្រុមហ៊ុនចិននៅកម្ពុជាទាំងអស់ ត្រូវបន្តពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់នៅកម្ពុជា

ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងជំរុញ និងលើកទឹកចិត្តដល់បណ្តាសហគ្រាស និងក្រុមហ៊ុនចិន ដែលមាននៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបន្តពង្រឹងការបំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងបទបញ្ញត្តិសារពើពន្ធនៃព្រះរាជាណាចក្រកម្ពុជា។ លោកបានគូសបញ្ជាក់ពីកំណើនសេដ្ឋកិច្ច និងការរីកដុះដាលជាបន្តបន្ទាប់នៃការវិនិយោគនៅកម្ពុជា ពិសេសការចូលរួមរបស់វិនិយោគិនចិន ដែលបានចូលរួមចំណែកយ៉ាងខ្លាំង ក្នុងការធ្វើឱ្យកើនឡើងនូវចំណូលពន្ធដារ និងការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម ឆ្នាំ២០១៤-២០១៨ របស់រាជរដ្ឋាភិបាល និងការបន្តអនុវត្តនូវយុទ្ធសាស្ត្រកៀរគរ ចំណូលឆ្នាំ២០១៩-២០២៣។ ប្រភព៖

សណ្ឋាគារ​លំដាប់​ផ្កាយ៥​ ចំនួន២​ បន្ថែម​ទៀត​ ត្រៀម​សាងសង់​ក្នុង​ក្រុង​ព្រះសីហនុ​

នៅ​ត្រឹម​រយៈពេល៧ខែ​ដើមឆ្នាំ២០១៩កន្លង​នេះ​ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​កម្សាន្ត​ នៅ​តាម​តំបន់​លំ​ហែរ​កាយ​នានា​នៅក្នុង​ក្រុង​ព្រះសីហនុ​ ជាពិសេស​ ទេសចរ​ចិន​នៅតែ​បន្ត​កើនឡើង​ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​មានការ​ធ្លាក់ចុះ​បន្តិច​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ជាមួយនឹង​ភាពល្អ​ប្រសើរ​នេះ​ វិស័យ​សណ្ឋាគារ​ក៏​មានការ​កើនឡើង​ផង​ដែរ​ ដែល​រហូតមកដល់​ពេលនេះ​មាន​ប្រមាណ​ជិត១០០កន្លែង​សម្រាប់​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ស្នាក់នៅ​។ ជាក់ស្ដែង​នៅ​ត្រឹម​ចុងខែ​សីហា​ ឆ្នាំ២០១៩នេះ​ សណ្ឋាគារ​ដ៏​ទំនើប​លំដាប់​ផ្កាយ៥​ ចំនួន២បន្ថែម​ទៀត​ នឹង​ចូល​បង្ហាញ​រូបរាង​នៅក្នុង​វិស័យ​មួយ​នេះ​។ ប្រភព៖ Property Area

CDC អនុម័តគម្រោង៤ក្នុងទំហំទឹកប្រាក់ជិត ៥០០លានដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)  ក្រុមហ៊ុនចំនួន៣ត្រូវបានរដ្ឋាភិបាលសម្រេចផ្តល់សិទ្ធិវិនិយោគលើវិស័យសណ្ឋាគារលំដាប់ផ្កាយ៥ និងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដែលមានទំហំទឹក ៤៩៥លានដុលា្លរអាមេរិក។ គម្រោងវិនិយោគលើវិស័យសណ្ឋាគារលំដាប់ផ្កាយ៥ និងស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ មានតម្លៃ ៤៩៥លានដុលា្លរអាមេរិក ហើយនឹងផ្តល់ឱកាសការងារជូនដល់ប្រជាជនកម្ពុជាប្រមាណជា ២.៧១៩កន្លែង ក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ ប្រភព៖ KHB Media

តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ នឹង​បង្ហាញខ្លួន​នៅក្នុង​ក្រុង​បាវិត​ទំហំដី​ជាង​ ១លាន​ម៉ែត្រការ៉េ

ភ្នំពេញ​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​តាយ​សេង​ បាវិត​ នឹង​បង្ហាញខ្លួន​នៅ​លើ​ផ្ទៃដី​ទំហំ​ ១.២៧០.២០០​ ម៉ែត្រការ៉េ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​សង្កាត់​ចក្រ​ម្ទេស​ និង​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្តស្វាយរៀង​ ខណៈ​ក្រុង​មួយ​នេះ​ មាន​សក្តា​នុ​ពល​សេដ្ឋកិច្ច​ខ្ពស់​។ គម្រោងនេះជា​របស់​ក្រុមហ៊ុន​ តាយ​សេង​ បាវិត​ អេស​អ៊ី​ហេ្ស​ត ខូ​អិល​ធី​ឌី​ (ម្ចាស់​គម្រោង​) ដែល​បាន​សិក្សា​ និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​ អ ស៊ី​ ប៊ី​ ស៊ី​ស៊ី​

ប្រាក់ចំណេញ​សុទ្ធ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​ចិន​កើន​ខ្លាំង

ក្រុងប៉េកាំងៈ ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ចុះបញ្ជី​ក្នុង​ផ្សារហ៊ុន​នៅ​ចិន​បាន​មើលឃើញ​កំណើន​ប្រាក់ចំណេញ​ខ្ពស់​នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​លទ្ធផល​ហិរញ្ញវត្ថុ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាង ៣០ បានចេញ​ផ្សាយ​របាយការណ៍​ពាក់កណ្ដាល​ប្រចាំឆ្នាំ​របស់​ខ្លួន​នៅ​ផ្សារហ៊ុន​ក្រុង​ស៊ាងហៃ ឬ​ផ្សារហ៊ុន​ក្រុម​ហ្សិនចិន ដែល​ក្រុមហ៊ុន​ភាគច្រើន​បាន​មើលឃើញ​អត្រាកំណើន​កាន់​ខ្ពស់​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈានមុខ​គេ China Vanke បាន​កត់ត្រា​កំណើន​ប្រាក់​ចំណេញ​សុទ្ធ ២៩,៨ ភាគរយ​នៅ​ឆមាស​ទី​ ១ ខណៈ​ប្រាក់ចំណូល​របស់​ខ្លួន​កើន​ ៣១,៥ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំមុន​។ ក្រុមហ៊ុន Sunac China Holdings ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ឈានមុខ​គេ​មួយ​ផ្សេង​ទៀត​បាន​រាយការណ៍​ពី​ការកើនឡើង​ប្រាក់​ចំណេញ​សុទ្ធ​ចំនួន

ក្រុមហ៊ុន​សំណង់​កូរ៉េ​ដ៏​ធំ​មួយ​គ្រោង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ Daewoo​ Engineering​ and​ Construction​ នឹង​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅ​វៀតណាម​ ដោយ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ CC​1 ខណៈ​ក្រុមហ៊ុន​នេះ​ក៏​មាន​ផែនការ​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​មកកាន់​កម្ពុជា​ ឡាវ​និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​កាលពី​ថ្ងៃពុធ​។ ការ​បណ្តាក់​ទុន​រួមគ្នា​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុងរយៈពេល​មួយឆ្នាំ​ ជាមួយនឹង​ផែនការ​ពង្រីក​ប្រតិបត្តិ​ការ​របស់​ខ្លួន​ ទៅកាន់​ប្រទេស​ឡាវ​ កម្ពុជា​ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ផ្សេងទៀត​។ ប្រភព៖ Property Area

1 2 3 20