លោក ហ៊ុន សែន ថាសំណង់​គ្មាន​ច្បាប់​បង្ក​មក​ពី​មន្ត្រី​ចង់​បង្អាក់​ទារ​លុយ​ម្ចាស់​គម្រោង

ភ្នំពេញៈ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ ​លើក​ឡើង ថា​សំណង់​អគារ​គ្មាន​ច្បាប់ ​​បណ្ដាល​មក​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​មិន​ព្រម​អនុម័ត​ឱ្យ​បាន​ឆាប់រហ័ស ​ព្រោះ​ចង់​បន្ទុច​បង្អាក់​ទារលុយ​ពី​ម្ចាស់​គម្រោង ​ដោយ​លោក​ជំរុញ​ឲ្យ​ចាត់​វិធាន​ការ​មន្ត្រី​ទាំងនេះ ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ឃាត់ខ្លួន​មន្ត្រី​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ពោធិ៍​សាត់​ ៣ នាក់​ ពាក់ព័ន្ធ​នឹងការជំរិត​ទារប្រាក់​ពី​ម្ចាស់​គម្រោង​ ១០ ម៉ឺន​ដុល្លារ។ លោក​បញ្ជាក់ថា​៖ «បើ​គេ​បាន​សុំច្បាប់​យើង ​ហើយ​យើង​មិន​​បាន​ឆ្លើយ​ជាមួយ​គេ ហើយ​គេបែរជា​ទៅ​សាងសង់អាហ្នឹង​ គឺ​មាន​ចំណែក​ខុសពី​យើងដែល​យើង​មិនបាន​ឆ្លើយតប​ទៅ​គេ។ ដូច​ករណី​នៅ​ពោធិ៍សាត់ ​ជា​ករណី​ផ្ដល់​មេរៀន​ពិសោធ​ន៍។ កន្លែង​ខ្លះ​គេ​សុំច្បាប់ ​វា​ទៅ​ទារលុយ​ពី​គេ​

ចរន្ត​នៃ​ការទិញ​លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​កំពុង​ពុះកញ្ជ្រោល​ខ្លាំង​

ភ្នំ​ពេញៈ​ ចរន្ត​នៃ​ការទិញ​ លក់​ដីធ្លី​នៅក្នុង​ស្រុកទន្លេ​បាទី​ ខេត្តតាកែវ​កំពុង​មានសន្ទុះ​កើនឡើង​ខ្លាំង​ នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាង​សង់​ព្រលា​នយន្តហោះ​ខ្នាត​យក្ស​របស់​កម្ពុជា​ នា​ពេល​ខាងមុខនេះ​នៅ​ទីនោះ​។ លោក​ ភួន​ ឈីម​ អភិបាលស្រុក​ទន្លេបាទី​បាន​ឱ្យ​ដឹង​​ថា​ មាន​ប្រជា​ពល​រដ្ឋ​ទំា​ងនៅ​ក្នុង​តំបន់​ និង​ក្រៅ​តំបន់​មក​ទិញ​ លក់​ដីធ្លី​ច្រើន​ ហើយ​ទទួល​បាន​តម្លៃ​ខ្ពស់​ ក្នុងរយៈពេល​កន្លងមក​នេះ​ ដោយសារតែ​មាន​គម្រោង​សាងសង់​ ព្រលា​នយន្តហោះ​របស់​រដ្ឋា​ភិ​បា​លក​ម្ព​ជា​ នៅក្នុង​ស្រុក​នេះ​ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីតម្លៃជាក់លាក់នោះទេ៕ ប្រភព៖ Property Area

បទបញ្ជា​ក្តៅ​៖ ប្រមុខ​រដ្ឋាភិបាល​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ពន្លឿន​និ​តិ​វិធី​អនុញ្ញាត​ច្បាប់​សាងសង់​

ភ្នំ​ពេញៈ​ សម្ដេច​តេជោ​ហ៊ុន​ សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ចាប់ផ្តើម​ត្រួតពិនិត្យ​ និង​តាមដាន​លម្អិត​ទៅលើ​ករណី​សំណង់​គ្មាន​ច្បាប់​អនុញ្ញាត​មួយចំនួន​នៅ​កម្ពុជា​ថា​ តើ​ជា​កំហុស​របស់​ម្ចាស់​គម្រោង​ ឬបណ្តាល​មក​ពី​អំពើពុករលួយ​របស់​មន្ត្រី​ផ្ដល់​សេវា​ដែល​ពាក់ព័ន្ធ​។ សម្តេច​បាន​មានប្រសាសន៍​ថា​ “ឯកឧត្តម​ជា​ សុ​ផា​រ៉ា​ត្រូវ​មើល​។បទពិសោធន៍​ចេញពី​ចាប់​មន្ត្រី៣នាក់​នៅ​ពោធិ៍សាត់​ បាន​ចង្អុលបង្ហាញ​ឱ្យ​ឃើញថា​ កន្លែង​ខ្លះ​សាងសង់​អត់ច្បាប់​ បណ្តាល​មក​ពី​មន្ត្រី​មិនព្រម​អនុម័ត​ឱ្យ​គេ​”។ សម្តេច​បន្ត​ថា​ “អីចឹង​ត្រូវ​ពិនិត្យ​ផង​ដែរ​ នៅពេល​ខាងមុខ​។ ទៅ​ស្រាវជ្រាវ​មើល​កន្លែង​អត់ច្បាប់​ តើ​គេ​មានបាន​សុំច្បាប់​យើង​ឬអត់​? និង​ត្រូវ​ពិនិត្យ​ខ្លួនឯង​ផង​ដែរ​ អា​សំណង់​អត់ច្បាប់​។ បើ​គេ​បាន​សុំច្បាប់​យើង​ យើង​មិនបាន​ឆ្លើយ​ឱ្យ​គេ​ ហើយ​គេ​បែរជា​សាងសង់​អាហ្នឹង​មាន​ចំណែក​ខុសពី​យើង​ ដែល​យើង​មិនបាន​ឆ្លើយតប​ទៅ​គេ​”។ ប្រភព៖ 

វិស័យសណ្ឋគារនៅកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន

ភ្នំពេញ៖ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងកំណើននៃភ្ញៀវទេសចរ ក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនបាននិងកំពុងផ្តោតការវិនិយោគបង្កើតសណ្ឋគារយ៉ាងច្រើននៅកម្ពុជាជាពិសេស សណ្ឋគារបែបប្រណិត។ ថ្មីៗនេះដែរ ក្រុមហ៊ុនអន្តរជាតិល្បីៗមួយចំនួនបានប្រកាសផែនការវិនិយោគសណ្ឋគារនៅកម្ពុជាជាបន្តបន្ទាប់ ដែលក្នុងនោះរួមមាន គម្រោងសណ្ឋាគារ Yoo2 Lifestyle Brand របស់ក្រុមហ៊ុនអង់គ្លេស Yoo Hotels and Resorts គម្រោងសណ្ឋាគារលំដាប់ពិភពលោក Choice Hotels Asia-Pac។ ប្រភព៖ CCA

CDC​ អនុម័ត​លើ​គម្រោង​វិនិយោគ​លើទឹក​ប្រាក់​ជិត​ ៤០លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចំនួន​ ៧

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC​) បាន​អនុម័ត​គំរោង​វិនិយោគ​ទឹកប្រាក់​ជិត ៤០លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ចំនួន៧​ ដែល​វិនិយោគ​ទៅលើ​ខេត្ត​ចំនួន​បី​ រួមមាន​ខេត្តកណ្តាល​ តាកែវ​ និង​ខេត្ត​កំពង់ស្ពឺ​។ ដែលសរុបជាទឹកប្រាក់ជិត ៤០លានដុល្លាជាប្រភេទគម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​សាងសង់​ផ្ទះ​ និង​សម្ភារៈសំណង់ គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ាកេ​ និង​ក្តារ​បន្ទះ គម្រោង​បង្កើត​រោងចក្រ​ផលិត​ទូ​គ្រប់​ប្រភេទ គម្រោង​បង្កើត​រោងចក្រ​ តម្លើង​ម៉ាស៊ីន​វេច​ខ្ចប់​​ គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​។ ប្រភព៖ Property Area

ប្រធាន​សមាគម​ CVEA​ ការ​កសាង​ទំនុកចិត្ត​ចាំបាច់​ត្រូវ​ផ្តើម​ចេញពី​ក្រមសីលធម៌​

ភ្នំ​ពេញៈ ការ​ចូលខ្លួន​មក​ប្រឡូក​នៅក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​ទទួល​បានផល​ប្រយោជន៍​ មានការ​ប្រកួតប្រជែង​ច្រើន​ ទម្រាំ​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​ ក្នុង​នោះ​មាន​អ្នកខ្លះ​បាន​អនុវត្ត​ខុសពី​ក្រមសីលធម៌​ និង​មិន​ស្មោះត្រង់​ រហូត​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ទំនុកចិត្ត​។ លោក​ច្រឹក​ សុ​ខនី​ម ​ថា​ការ​មិន​គោរព​តាម​ក្រមសីលធម៌​ និង​គ្មាន​វិជ្ជា​ជី​រៈ​ វា​នឹង​ជះឥទ្ធិពល​មកវិញ​ក្នុង​ពេល​ដ៏​ខ្លី​។ ចំពោះ​បណ្តា​ភ្នាក់ងារ​ទាំងឡាយ​ដែល​មិន​មាន​ក្រមសីលធម៌​ គ្មាន​វិជ្ជា​ជី​រៈ​ វា​ហាក់ដូចជា​ការ​បិតផ្លូវ​ និង​សម្លាប់​ខ្លួនឯង​នៅ​ថ្ងៃក្រោយ​យ៉ាង​ដូច្នោះ​។ ប្រភព៖ Property Area

១០វិធី​នៃ​ការប្រើ​ប្រាស់​ទុន​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​ទទួល​បាន​ជោគជ័យ​

លោក​ ម៉ាន់​ ច័ន្ទ​ឌី​ អគ្គនាយក​ ក្រុមហ៊ុន​ Premium​ Housing​ Co​.,Ltd​ ​បានឱ្យ​ដឹង​នៅក្នុង​វេទិកា​ស្តីអំពី​ “ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ប្រកបដោយ​ប្រសិទ្ធិ​ភាព​ និង​ទទួល​បាន​ប្រាក់ចំណេញ​ខ្ពស់​”គ្មានអ្វី​ជាអាទិ៍​កំបាំង​នោះ​ទេ​ សម្រាប់​អ្នកជំនាញ​អចលនទ្រព្យ​ទាំងនោះ​ទេ។ ចំណុចទាំងនោះមាន៖ ផ្តោត​ការ​វិនិយោគ​ជា​ចំបង​លើ​អចលនទ្រព្យ​ប្រភេទ​ផ្ទះ​, ចាប់ផ្តើម​វិនិយោគ​បន្តិចបន្តួច​ជាមុន​សិន​ មុននឹង​ធ្វើការ​បន្ថែម​ដើមទុន​អោយ​កើនឡើង​បន្តបន្ទាប់​,ជ្រើសរើស​ផ្ទះ​ដែល​មាន​អ្នកជិតខាង​ល្អ​ ប្រសើរ​ជាងផ្ទះ​ដែល​មាន​ទីតាំង​ល្អ​,ជ្រើសរើស​អចលនទ្រព្យ​ដែល​មនុស្ស​ភាគច្រើន​ចង់​រស់នៅ​ និង​មាន​តម្រូវការ​ជួល​ច្រើន​,ត្រូវ​ទិញ​អចលនទ្រព្យ​អោយ​បាន​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​ ដើម្បី​ឱ្យ​យើង​ចំណេញ​តាំងពី​យើង​ចាប់ផ្តើម​ទិញ​,វិនិយោគ​លើ​អចលនទ្រព្យ​ដែល​នៅ​ជិត​យើង​,អង្កេត​តាមដាន​អលន​ទ្រព្យ​គោលដៅ​គ្រប់ពេលវេលា​ ដើម្បី​ឱ្យ​ប្រាកដ​ក្នុងចិត្ត​មុននឹង​សម្រេចចិត្ត​ទិញ,ធ្វើ​ផែនការ​គ្រប់យ៉ាង​អោយ​បាន​ហ្មត់ចត់​ និង​ដំណើរការ​តាម​ជំ​ហ៊ាន​មួយ​ៗច្បាស់លាស់,វិភាគ​លើ​អចលនទ្រព្យ​នោះ​,យើង​គួរ​អភិវឌ្ឍន៍​អចលនទ្រព្យ​អោយ​តាម​តម្រូវការ​របស់​តំបន់​នោះ​។ ប្រភព៖ Property Area

ធនាគារជាតិនៃកម្ពុជា៖ កម្ចីទិញផ្ទះកើនឡើង ៣៧ ភាគរយក្នុងឆមាសទីមួយឆ្នាំនេះ

ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថាកម្ចីសម្រាប់ទិញផ្ទះមាននិន្នាការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយកម្ចីទិញលំនៅឋានជាកម្មសិទ្ធិផ្ទាល់ខ្លួនពីគ្រឹះស្ថានធនាគារមានប្រមាណ១០ភាគរយក្នុងចំណោមឥណទានសរុបរបស់គ្រឹះស្ថានធនាគារ​ (កើនឡើង ៣៧ភាគរយ) ក្នុងឆមាសទីមួយឆ្នាំ២០១៩នេះ។ លោកស្រីលើកឡើងថា និន្នាការនេះវាស្របទៅនឹងបរិបទអំណោយផលមួយចំនួនផងដែរដូចជា ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង និងស្របពេលដែលធនាគារជាច្រើនមានកម្ចីទិញគេហដ្ឋាន ​ដូច្នេះកត្តាទាំងអស់នេះ បានធ្វើឲ្យវិស័យអចលនទ្រព្យមានភាពផុសផុលខ្លាំង។ ប្រភព៖ KHB Media

អ្នកជំនាញ​ថា​ ទោះជា​មិន​មាន​ EBA​ ក៏​មិន​ជះ​ឥទ្ធិ​លដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​បញ្ជាក់​ជាថ្មី​ថា​ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មាន​ឱនភាព​នោះ​ទេ​ បើ​ទោះបី​ជា​ប្រព័​ន្ឋ​អនុ​គ្រោះ​ពន្ឋ​ (EBA​) ត្រូវ​ដកចេញ​ពី​កម្ពុជា​ក៏ដោយ​។ លោក​ ព្រាប​ កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក​សន​ សៀបអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ KEY​ Real​ Estate​ ​លោក​ច្រឹក​ សុ​ខនី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានលើកឡើងនៅក្នុងវេទិកាសាធារណៈ​ស្តី​ពី​ ការ​វិនិយោគ​អចលនទ្រព្យ​ប្រកប​ដោយ​ប្រសិ​ទ្ឋ​ភាពថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ មិន​មានផល​ប៉ះ​ពាល់​ដល់​បវិស័យ​អចលនទ្រព្យ​កម្ពុជា​៕ ប្រភព៖ Property

ក្រុមហ៊ុន​ Vienna​ Hotel​ ដ៏​ល្បី​របស់​ចិន​ឈានជើង​ចូល​ទីផ្សារ​កម្ពុជា​

Vienna​ Hotel​ Co​, Ltd​ ជា​សណ្ឋាគារ​នាំមុខ​គេ​មួយ​ដេល​មាន​ខ្សែ​សង្វាក់​អាជីវកម្ម​ខ្នាត​កណ្តាល​របស់​ប្រទេស​ចិន​។ ក្រុមហ៊ុន​ទទួល​បាន​ម៉ាក​យីហោ​លំដាប់​លេខ១​ របស់​សណ្ឋាគារ​ចិន​រយៈពេល​ប្រាំពីរ​ឆ្នាំ​ជាប់គ្នា​ (ពីឆ្នាំ​ ២០១៣​-២០១៩​ ក្នុង​ការអភិវឌ្ឍន៍​ខ្សែ​សង្វាក់​សណ្ឋាគារ​ និង​របាយការណ៍​វិនិយោគទុន​)។ បច្ចុប្បន្ន​ ក្រុមហ៊ុន​ Vienna​ Hotel​ Co​ មាន៨យី​ហោ​ធំៗ​ កិច្ច​សហប្រតិបត្តិ​ការ​ជា​យុទ្ធ​សាស្រ្ត​ជាមួយ​យី​ហោ​ធំៗ​ ទាំង៣​ របស់​ក្រុមហ៊ុន​សណ្ឋាគារ​ French​ Louvre​ Hotel​ Group​ ហើយក៏​កំពុង​បង្កើត​ថ្មី​

1 2 3 22