ស្ងាត់ៗ ចិនគ្រោងសាងសង់សួនឧស្សាហកម្មខ្នាតយក្សនិងរោងចក្រថាមពលអគ្គីសនីដើរដោយសំរាមនិងធ្យូងក្នុងខេត្តកណ្តាល

កណ្តាល៖ ក្រុមហ៊ុន  Zhejiang  Epoch  Investment  Co .Ltd ក្នុងខេត្តស៊ីជាំង ប្រទេសចិន គ្រោងនឹងវិនិយោគលើវិស័យថាមពលអគ្គិសនីដើរដោយសំរាម និងធ្យូង ព្រមទាំងសួនឧស្សាហកម្មខ្នាតធំជាង 100 រោងចក្រក្នុងខេត្តកណ្តាល។ តាមការបញ្ជាក់របស់អភិបាល ខេត្តកណ្តាល ជាខេត្តដែលបានហ៊ុមព័ទ្ធជុំវិញរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសជាង 470 ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចំនួន 183 ដែលមានកម្មករជាង 16ម៉ឺននាក់ និងរកចំណូលបាន 37លានដុល្លារអាមេរិកក្នុង១ខែៗ ហើយជារៀងរាល់ឆ្នាំ ខេត្តកណ្តាលសល់ស្បៀងគិតជាអង្ករជាង 5ម៉ឺនតោនសម្រាប់ការនាំចេញ។

តម្លៃ​ដីធ្លី​នៅ​តំបន់​ផ្លូវ៥១​ កំពុង​កើនឡើង​ខ្លាំង​ ខណៈ​រោងចក្រ​សហគ្រាស​នឹង​ទៅកាន់​តំបន់​នេះ​

ភ្នំពេញ៖ សកម្មភាព​នៃ​ការអភិវឌ្ឍន៍​នៅ​តាមផ្លូវ​ជាតិ​លេខ៥១នេះ​ បាន​និង​កំពុងតែ​កើនឡើង​ជាបន្តបន្ទាប់​ ជាពិសេស​វត្តមាន​របស់​ឃ្លាំង​ស្តុក​ទំនិញ​ និង​គម្រោង​រោងចក្រ​ សហគ្រាស​នានា​នឹង​ចាកចេញ​ពី​រាជធានី​ ឆ្ពោះទៅ​កាន់​តំបន់​នេះ​នា​ពេល​ខាងមុខ​ ដែល​ធ្វើឲ្យ​តម្លៃ​ដីធ្លី​កើនឡើង​រហូតដល់៥០ភាគរយ​ និង​តំបន់​ខ្លះ​បាន​កើនឡើង​ក្នុង​កម្រិត​ទ្វេរ​ដង​។ លោក​ចក់​ ស៊ី​ណាត​ អនុប្រធាន​សមាគម​អ្នក​ជំ​នាញ​អល​ចលនទ្រព្យ​កម្ពុជា​ ​ថា​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ តម្លៃ​ដី​ដែល​ស្ថិតនៅ​តំបន់​ផ្លូវ៥១​ មាន​ក្នុង​ចន្លោះ​ពី​ ២៥​-៤០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​តែប៉ុណ្ណោះ​ ហើយ​ចំពោះ​ដី​ដែល​មាន​ស្ថានភាព​ល្អ​មានតម្លៃ​ត្រឹម​ប្រមាណ៥០​-៦០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​ពេលនេះ​តម្លៃ​ដី​ដែល​ស្ថិតនៅ​ទីតាំង​ដដែល​បាន​កើនឡើង​ខ្ពស់​ ដែល​គិតជា​មធ្យមភាគ​ ក្នុង​ចន្លោះ​ពី​ ៣៥​-៥០​ ភាគរយ​ ខណៈ​ដែល​សកម្មភាព​នៃ​តម្រូវការ​ប្រើប្រាស់​ដី​កាន់តែ​មាន​ច្រើន​។ ប្រភព៖

អ្នកឧកញ៉ា ពុង ឃាវសែ៖ សមាគមសម្ព័ន្ធខ្មែរ-ចិន បង្កើតឡើង ដើម្បីទាក់ទាញវិនិយោគមកអភិវឌ្ឍប្រទេសកម្ពុជា

ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងយ៉ាងដូច្នេះថា «សមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ជាអង្គការសង្គមស៊ីវិលដ៏ធំមួយ មានបណ្តាញទូទាំងប្រទេស បង្កើតឡើង ដោយបងប្អូនខ្មែរចិន ដែលមានចុះបញ្ជីត្រឹមត្រូវ តាមច្បាប់នៃកម្ពុជា ដើម្បីបំរើបងប្អូនកូនចៅចិន និងទាក់ទាញវិនិយោគ មកអភិវឌ្ឍប្រទេសកម្ពុជា»។ អ្នកឧកញ៉ា បានលើកឡើងថា សមាគមសម្ព័ន្ធខ្មែរ-ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលកិច្ច ការងារសហគមន៍កម្ពុជាទាំងមូល ដោយជំរុញកិច្ចសហប្រតិបត្តិការរវាង កម្ពុជានិងចិន ជំរុញកិច្ចសហប្រតិបត្តិ

កម្ពុជា និងហុងកុង ចុះកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការ ការកឹបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

ភ្នំពេញ៖ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឲ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ កំណើនមូលដ្ឋានគិតពន្ធ តាមរយៈការទាក់ទាញវិនិយោគ ដោយផ្ទាល់ លំហូរមូលធន ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ និងការការពារចំណូលពន្ធក្នុងស្រុក តាមរយៈកិច្ច-សហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងការគេចវេះពន្ធ រវាងយុត្តាធិការទាំងពីរ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាននៅពេលដែលយុត្តាធិការទាំងពីរបានបញ្ចប់នីតិវិធីក្នុងស្រុករៀងៗខ្លួន។ កិច្ចព្រមព្រៀងនេះ ជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច

ក្រុមហ៊ុន​យក្ស​ Prince​ ចាប់ផ្តើម​សាងសង់​អគារ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​កម្ពុជា​ដើម្បី​ត្រៀម​កិច្ចប្រជុំ​អាស៊ាន២០២២​

ភ្នំពេញ៖ ក្រុមហ៊ុន​នេះ​ មិនបាន​ប្រកាស​ពី​ទុន​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​នេះ​ទេ​។ គម្រោង​នេះ​បាន​រួមបញ្ចូល​គ្នា​ នូវ​មជ្ឈមណ្ឌល​សន្និសីទ​អន្តរជាតិ​ និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ​ដែល​រំពឹង​ថា​ នឹង​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃទី ៣១ខែឧសភា​ឆ្នាំ២០២២​។ ក្នុងរយៈពេល១០ឆ្នាំ​ ក្រុមហ៊ុន​ Prince​ Real​ Estate​ Cambodia​ Group​ គ្រោង​នឹង​វិនិយោគ​នូវ​ទឹកប្រាក់ ៦ពាន់​លាន​ដុល្លារ​ លើ​ផ្ទៃដី​ទំហំ​ជាង ៤០០ហិ​កតា​ ដើម្បី​អភិវឌ្ឍ​គម្រោង​អគារ​ចម្រុះ​បណ្តុំ​នូវ​អគារ​លំនៅ​ដ្ឋាន​ និង​អគារ​ពាណិជ្ជកម្ម​លំដាប់​អន្តរជាតិ​ ស្មើនឹង​ទំហំ​អភិវឌ្ឍន៍​សរុប​ជាង៦លាន​ម៉ែត្រការ៉េ​ នៅក្នុង​ខេត្ត​ក្រុង​សំ​ខាន់​ៗ ដូចជា​ រាជធានី​ភ្នំពេញ​

ពិព័រណ៍ការកម្សាន្ត-ការវិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍២០១៩ ជាឱកាសជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរថែមមួយកម្រិតទៀត

ព្រះសីហនុ៖ លោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអះអាងថា ពិព័រណ៍ការកម្សាន្ត និងការវិយោគប្រចាំតំបន់អាស៊ីអាគ្នេយ៍ឆ្នាំ២០១៩ ជាឱកាសដ៏ឧត្តមមួយសម្រាប់ការជួបជុំ សហការដោះដូរ និងពង្រីកអាជីវកម្ម រវាងម្ចាស់អាជីវកម្ម អ្នកជំនួញ អ្នកវិនិយោគិនជាតិ និងអ្នកវិនិយោគិនបរទេស ដែលសកម្មភាពទាំងនេះ បានបង្កើនការចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា កាន់តែខ្លាំងក្លា និងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរថែមមួយកម្រិតទៀត។ ហើយវេទិកានេះរៀបចំឡើងដោយក្រុមហ៊ុន Worldex Expo Cambodia នេះជាជំនួបដ៏សំខាន់សម្រាប់ទីផ្សារសេដ្ឋកិច្ច ពាណិជ្ជកម្ម

សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថាមានកំណើនក្នុងអត្រា៧.១% គាំទ្រកំណើនដោយវិស័យឧស្សាហកម្ម និងសេវាកម្ម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងថា សម្រាប់ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា៧.១% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្មនៅបន្តមានកំណើនទាបក្ដី។ ថ្លែងក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានគួរកត់សម្គាល់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ។ ជាក់ស្តែងរយៈពេល៤ខែ ដើមឆ្នាំ គម្រោងវិនិយោគ ១១៥គម្រោង

រដ្ឋាភិបាល​ប្រកាសអនុវត្ត​ន៍​ផែនការ​អភិវឌ្ឍន៍​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ២០១៨​-​២០៣០​

ភ្នំពេញ៖ លោក​ ​អ៊ា​ង​ ​សុ​ផល្លែ​ត​ ​បាន​បញ្ជាក់​ថា​ ​“​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់ផ្តើម​ជំរុញ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ​និង​ការ​អភិវឌ្ឍ​ទីក្រុង​និរន្តរភាព​ ​នៅក្នុង​អាទិភាព​គោ​លន​យោ​ បាយ​របស់​ខ្លួន​ ​សម្រាប់​ឱកាស​ពន្លឿន​កំ​ណើន​សក្តា​នុ​ពល​បន្ថែម​ទៀត​ ​តាមរយៈ​ការ​អភិវឌ្ឍ​ទីក្រុង​បៃតង​ ​និង​ជំរុញ​ឱ្យ​មាន​ឱ​កាស​ផ្សេង​ៗ​ ​ពី​វិស័យ​កាត់ដេរ​ ​ទេសចរណ៍​ ​និង​វិ​ស័យ​អច​ ​លន​ទ្រព្យ​ ​និង​សំណង់​”​។​ ​ជាមួយគ្នា​នេះ​ ​លោកស្រី​ ​Karolien​ ​Casaer​ ​អ្នកតំណាង​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង​សកល​ (​GGGI​)​ ប្រចាំ​កម្ពុជា​

CREA​ សហការ​ជាមួយ​ CBFA​ ដើម្បី​លើក​កំពស់​អចលនទ្រព្យ​ និង​ធុរកិច្ច​

ភ្នំ​ពេញៈ​ សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​(CREA​) បាន​ពិភាក្សា​ជាមួយ​សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា ​(CBFA​) ដើម្បី​សហការ​គ្នា​លើ​ការជួល​អចលនទ្រព្យ​ និង​លើក​កំពស់​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។ លោក​ឃាង​ ពុទ្ឋី​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជាថា​ សមាគមពាណិជ្ជ​ករ​ និង​ម្ចាស់​សិទ្ឋ​អាជីវកម្ម​កម្ពុជា​ចង់​ធ្វើ​យ៉ាងណា​គៀង​គរ​ការ​វិនិយោគ​ ការ​ផ្សព្វផ្សាយ​ពី​ការ​ទិញ​សិទ្ឋ​អាជីវកម្ម​ ដើម្បី​ជំរុញ​ការ​លើក​កំពស់​ធុរកិច្ច​ និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​កាន់តែ​ច្រើន​ ព្រោះ​កាលណា​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​ច្រើន​ ពួកគេ​នឹង​មាន​ប្រាក់ចំណូល​ និង​ជួយ​ជំរុញ​ដល់​កំនើន​សេដ្ឋកិច្ច​របស់​យើង​៕ ប្រភព៖ Property Area

ជន​ជន​ដើម​ភាគតិច​ព្នង​ដែល​រងគ្រោះ​ដោយ​ទំនប់​សេសាន​ក្រោម​ពីរ​ កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​

ភ្នំពេញ៖ កាល​ពី​ពេល​ថ្មីៗនេះ វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​ជា​ផ្នែក​​មួយ​នៃ​គម្រោង «ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ» ​របស់​រដ្ឋាភិបាល​​ចិន​ ​ត្រូវ​បាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ហៅ​កាត់​ថា អេអាយអាយប៊ី (AIIB) ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​ជាង​គេ​មួយ​នេះ ​ហៅ​​​គម្រោង​ដ៏​ចម្រូង​ចម្រាស​នេះ​ថា​ជា «បទ​ពិសោធន៍​ជោគជ័យ» របស់​ខ្លួន។ ក៏​ប៉ុន្តែ​ សម្រាប់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយសារ​ទំនប់​នេះ​វិញ ពួក​គាត់​យល់​​ថា វា​ជា​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់។ នេះ​គឺជា​ការ​រំឭក​ឡើង​វិញ​របស់​តំណាង​ជន​ជាតិ​ដើម​​ភាគ​តិច​ព្នង​ភូមិ​ក្បាល​រមាស លោក​ ប្រ៉ាច រិទ្ធី អំពី​ទិដ្ឋភាព​នៃ​ពេល​ទឹក​ចាប់ផ្ដើម​ជន់​លិច​ភូមិឋាន​ចាស់​របស់​ពួកគាត់ ​ នៅ​​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ស្រុក​សេសាន

1 2 3 24