CVEA បើកវេទិកា ស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យអចលនទ្រព្យនៅកម្ពុជា

ភ្នំពេញ៖ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ ស្វែងរកដំណោះស្រាយ និង បញ្ហាប្រឈម របស់ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យទាំងអស់ដែលកំពុងប្រតិបត្តិការនៅប្រទេសកម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់នោះផ្តោតលើ«បញ្ហាប្រឈម និងដំណោះស្រាយរបស់ភ្នាក់ងារអចលនទ្រព្យ» ។ វេទិកានេះផ្តល់ឱកាស​ឲ្យម្ចាស់ក្រុមហ៊ុនទាំងអស់ដែលជាសមាជិកនៃ សមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (​CVEA) លើកឡើងពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយជូនដល់ពួកគេ។ ប្រភព៖ KHB Media

កម្ពុជា​ និង​អាស៊ាន​ជា​តំបន់​សុវត្ថិភាព​សម្រាប់​វិនិយោគ​បើ​ទោះជា​មាន​សង្រ្គាម​ពាណិជ្ជកម្ម​

ភ្នំពេញ៖ ក្រុមហ៊ុន ​Steve​ Madden​ ផលិត​ស្បែកជើង​ និង​កាបូប​របស់​អាមេរិក​នឹង​បង្កើន​ផលិតកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ បន្ទាប់ពី​ដាក់​ទុន​របស់​ខ្លួន៩០ភាគរយ​ នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​។ ស្ថាបនិក​នៃ​ធនាគារ​ នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​ដឹង​ថា​ សេដ្ឋកិច្ច​អាស៊ាន​នឹង​ផ្តល់​តំបន់​«សុវត្ថិភាព​» មួយ​ដល់​វិនិយោគិន​សម្រាប់​ការ​វិនិយោគ​ បើ​ទោះបីជា​តំបន់​អាស៊ី​ត្រូវ​បាន​រំពឹង​ថា​ នឹង​ទទួលរង​ផល​ប៉ះពាល់​ខ្លាំង​ ដោយសារ​ក្តី​បារម្ភ​ពី​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ ដែល​បង្កឡើង​ដោយ​ការ​បន្ត​កើនឡើង​ នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​។ ទំហំ​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​កម្ពុជា​ បាន​កើនឡើង​ដល់​ជាង ១ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំនេះ​។ ប្រភព៖ Property Area

អ្នកវិនិយោគបង្ហាញភាពរីករាយ បន្ទាប់ពីឃើញភាពរីកចម្រើននៃវិស័ខុនដូ នៅកម្ពុជា

(ភ្នំពេញ)៖ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ លោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA និងអគ្គនាយករបស់គម្រោង LA VISTA ONE បានបង្ហាញពីភាពសប្បាយរីករាយ បន្ទាប់ពីឃើញពីភាពរីកចម្រើននៃវិស័យខុនដូនៅកម្ពុជា។ «បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ វិស័យខុនដូនៅក្នុងឆ្នាំនេះ មានសន្ទុះកើនឡើងខ្លាំងមែនទែន។ ក្នុងនោះមានទាំងអ្នកអភិវឌ្ឍន៍ មកពីប្រទេសផ្សេងៗ ចាប់ផ្ដើមមកអភិវឌ្ឍន៍ជាហូរហែរនៅកម្ពុជា ព្រមទាំងមានអ្នកទិញវិនិយោគ និងអ្នកទិញរស់នៅយ៉ាងច្រើន»។ គម្រោងខុនដូ LA VISTA

សហព័ន្ធ​ឧស្សាហកម្ម​ចិន​ថា​នឹង​ជំរុញ​អ្នក​វិនិយោគ​ចិន​មក​វិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​ឱ្យ​បាន​កាន់តែ​ច្រើន

ព្រះសីហនុ៖ សហព័ន្ធ​ឧស្សាហកម្ម​ចិន​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​បម្រើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​របស់​ចិន​ ក្នុង​ការ​អភិវឌ្ឍ​សេ​ដ្ឋ​មកិ​ច្ច​ប្រទេស​ ដែល​មាន​ក្រុមហ៊ុន​ចិន៥០ភាគរយ​ ផ្តល់​ប្រាក់ចំណូល​ពន្ធ៦០ភាគរយ​ ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ចិន៨០ភាគរយ​ ក្នុង​នោះ​វិស័យ​ឯកជន​បាន​ផ្តល់​ការងារ​ជូន​ប្រជាពលរដ្ឋ៩០ភាគរយ​។ រដ្ឋាភិបាល​ចាត់ទុក​ថានឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ២០១៥​ -២០២៥​។ ប្រភព៖ Property Area

បុរី​ប៉េង​ ហួត​ បើក​មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នី​មធំ​មួយ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​បុរី​ប៉េង​ ហួត​មនឹង​បើក​មជ្ឈមណ្ឌល​កីឡា​ធំ​មួយ​ នៅ​ទីតាំង​បុរី ​ប៉េង​ ហួត​បឹង​ស្នោ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ១​ ​។ ក្លឹប​ហាត់​វា​យកូនហ្គោល​ ធី​ ថែម​ (Tee​ Time​) របស់​មជ្ឈមណ្ឌល​កីឡា​ផ្លា​ទី​នីម​ មាន​កន្លែង​វា​យកូនហ្គោលដ៍​ទំនើប​ចំនួន៥២​ ប្លុក​ និង​មាន​ផ្តល់​ជូន​នូវ​ វគ្គ​បង្រៀន​វា​យកូនហ្គោ​លលំ​ដាប់​ វី​ អាយ​ ភី​ ផង​ដែរ​ សម្រាប់​សមាជិក​ វី​ អាយ​

CREA​ សហការ​ជាមួយ​សមាគម​អចលនទ្រព្យ​សិង្ហបុរី​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​នេះ​

ភ្នំពេញ៖ ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ​បាន​ចុះហត្ថលេខា​ជាមួយ​លោក​ Thomas​ Tan​ ប្រធាន​សមាគម​ភ្នាក់ងារ​អចលនទ្រព្យ​សឹង្ហ​បុរី​ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ឈ្នះ​ ឈ្នះ​ទាំងអស់គ្នា​ ពិសេស​យើង​នឹង​សហការ​គ្នា​ លើក​កំពស់​ការ​វិនិយោគ​ក្នុង​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​នៅ​សឹង្ហ​បុរី​។ អ្វី​ដែល​សមាគម​ផ្តោត​សំខាន់​ គឺ​ជំរុញ​ការ​ផ្លាស់​ប្តូរ​បទពិសោធន៍​ និង​កម្មវិធី​សិក្សា​ពី​ប្រទេស​សិង្ហបុរី​មកកាន់​កម្ពុជា​ ដោយសារ​ប្រទេស​សឹង្ហ​បុរី​ជា​ប្រទេស​អភិ​វឌ្ឈ​ន៍​មួយ​ និង​មានបទពិសោធន៍​លើ​វិស័យ​នេះ​យូរឆ្នាំ​ជាង​កម្ពុជា​។ ប្រភព៖ Property Area

អាជ្ញាធរ​ព្រះវិហារ​ ​ចាប់ឆ្នោត​បែងចែក​ដី​ឡូតិ៍​ជូនពលរដ្ឋ​​ដើម្បី​បញ្ចប់​ទំនាស់​

​ព្រះវិហារ​៖​ ​អាជ្ញាធរ​ខេត្តព្រះវិហារ​ ​បាន​ធ្វើការ​ចាប់ឆ្នោត​បែងចែក​ដី​ឡូ​តិ៍​ជូន​ប្រជាពលរដ្ឋ​អតីត​តំបន់​ស្វាយ​ជ្រុំ​ចំនួន​ ​១៨០គ្រួសារ​ ​នៅក្នុង​ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​ឃុំ​ស្រអែម​ ​ស្រុក​ជាំ​ក្សាន្ត​ ​ដើម្បី​បញ្ចប់​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​អាជ្ញាធរ​ប្រាសាទព្រះវិហារ​។​ កន្លងមក​ ​ក្រុម​ប្រជាពលរដ្ឋ​ទាំងនោះ​ ​ធ្លាប់​បាន​ឡើង​មក​តវ៉ា​ ​និង​ដាក់​ញត្តិ​ជាច្រើនលើក​ច្រើន​សារ​នៅ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋសភា​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ ​ក្រោយពី​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បណ្តេញ​ចេញពី​ដី​លំនៅឋាន​ ​និង​ដីស្រែ​ចម្ការ​កាលពី​ឆ្នាំ២០១១​ ​ដោយ​អាជ្ញាធរ​អះអាង​ថា​ ​ដី​នោះ​ជា​តំបន់​អា​ភិ​រក្ស​ប្រាសាទព្រះវិហារ​។ ដើម្បី​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ ​រាជរដ្ឋាភិបាល​ ​បានសម្រេច​បែងចែក​ដី​ឡូ​តិ៍​

ការលូតលាស់ វិស័យអចលនទ្រព្យ​នៅ​​ភ្នំពេញ នឹងឆ្ពោះទៅទិស​ខាងកើត និងខាងត្បូង

ភ្នំពេញ៖ ចន្លោះពីឆ្នាំ​2012 ​ ដល់​ឆ្នាំ2014 ការ​អភិវឌ្ឍ​នៃ​ទីផ្សារអចលនទ្រព្យបាន​ធ្វើ​ដំណើរ​ដល់​ទិស​ខាង​ជើង​ឈៀង​ខាង​លិច និង​បន្ត​រីក​លូតលាស់ទៅទិសជើងឈៀងខាងកើតរហូតមកដល់បច្ចុប្បន្ន ហើយកំពុងរីកសាយភាយទៅទិសខាងត្បូង។ ជាការសម្លឹងមើលឃើញ ទិសខាងកើតគឺមានសក្តានុពល តាមរយៈរបកគំហើយនៃរាធានីភ្នំពេញ ដែលជាទីក្រុងទន្លេបួនមុខ។ ក៏ប៉ុន្តែជាក់ស្តែង យើងឃើញថាទីក្រុងរបស់យើងនាពេលបច្ចុប្បន្នមានតែទន្លេពីរមុខ ចំណែកឯពីរមុខនៅទិសខាងកើតទៀតមិនទាន់មានការតភ្ជាប់គ្នានៅឡើយ”។ ផ្លូវក្រវ៉ាត់ក្រុងក៏មិនទាន់បានតភ្ជាប់ ជាមួយតំបន់នេះនៅឡើយដែរ ដោយមើលឃើញថា ផ្លូវក្រវ៉ាត់ក្រុងទាំងបីខ្សែនាពេលបច្ចុប្បន្ន បានត្រឹមតភ្ជាប់ជាមួយផ្លូ​វជាតិលេខ ៦ និងផ្លូវជាតិលេខ១តែប៉ុណ្ណោះ។ ប្រភព៖ KHB Media

តើ​អ្វី​ជា​គម្រោង​វិនិយោគ​រួម​?

ភ្នំពេញ៖ ទីផ្សារ​ជួញដូរ​មូលនិធិ​ឬគម្រោង​វិនិយោគ​រួម​ គឺជា​ការ​ប្រមូល​នូវ​សាច់ប្រាក់​តាមរយៈ​ការបោះផ្សាយ​ និង​លក់​ឯក​ត្តា​មូល​និធី​ (ភាគហ៊ុន​) ដើម្បី​បង្កើត​ជា​មូលនិធិ​ដែល​នឹង​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ ចាត់ចែង​ដោយក្រុម​ហ៊ុន​គ្រប់គ្រង​មូលនិធិ​ ក្នុង​គោលបំណង​បង្កើត​ផល​កម្រៃ​ហិរញ្ញវត្ថុ​សម្រាប់​សមាជិក​នៅក្នុង​គម្រោង​រួម​។ ជា​លទ្ធផល​ នៅពេល​ដែល​គម្រោង​នៃ​ការ​វិនិយោគ​ទទួល​បាន​ភាព​ជោគជ័យ​នៅ​លើ​ទីផ្សារ១០០ភាគរយ​ នោះ​សាធារណៈ​ជន​ដែល​ជា​អតិថិជន​ម្ចាស់​នៃ​ឯក​ត្តា​មូលនិធិ​នឹង​ទទួល​បាន​ភាគ​ចំណេញ​ពី​ការ​វិនិយោគ​រួម​របស់​ខ្លួន​ទៅតាម​ទំហំ​ និង​ចំនួន​ឯក​ត្តា​មូលនិធិ​ដែល​ខ្លួន​ទិញ​កាលពីដើម​ទី​៕ ប្រភព៖ Property Area

ទុន​វិនិយោគ​វិស័យ​សំណង់​កើន​ជិត​ ៣០០០លាន​ដុល្លារ​ក្នុងរយៈពេល​ ៤ខែ

ភ្នំ​ពេញៈ​ នៅក្នុង​រយៈពេល៤ខែ​ដើមឆ្នាំ២០១៩នេះ​ គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​នានា​ ដូចជា​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូ​ អគារ​ការិយាល័យ​ សណ្ឋាគារ​ បុរី​លំនៅ​ដ្ឋាន​ និង​សំណង់​រោងចក្រ​ ជាដើម​ ត្រូវ​បាន​អនុម័ត​ដោយមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ សរុប​រហូតដល់ ២៧៤២ដុល្លារ​​ ដែល​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់​ ៣៦៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងចំណោម​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​ នៅក្នុង​ទំហំ​ទឹកប្រាក់​ខាងលើ​​ វិនិយោគិន​ចិន​បាន​ឈានមុខ​គេ​ជាមួយ​ការ​បោះទុន​សរុប​ប្រមាណ ៣១៥លាន​ដុល្លារ​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​នានា​នៅក្នុង​តំបន់​អាស៊ាន​ ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ត្រឹម​ជាង ៤លាន​ដុល្លារ​​តែប៉ុណ្ណោះ​ ។

1 2 3 13