មន្ត្រី​រំពឹងថា ភ្នំពេញ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព មាន​លម្ហ​បៃតង​នៅ​ឆ្នាំ​ ២០៣០

ភ្នំពេញៈ មន្ត្រី​រំពឹងថា​កម្ពុជា​នឹង​អាច​សម្រេចបាន​ទៅ​តាម​ផែនការ​គ្រោងទុក ក្នុង​ការអភិវឌ្ឍ​ដែល​នឹង​ធ្វើឲ្យ​រាជធានី​ភ្នំពេញ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​និរន្តរភាព ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​មាន​ផាសុកភាព ដោយ​មាន​ការរៀបចំ​អភិវឌ្ឍ​ឲ្យ​មាន​លម្ហ​បៃតង កន្លែង​សម្រាក ឬ​កន្លែង​ហាត់​កីឡា និង​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ខណៈ​ដែល​គម្រោង​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ​មក​។ លោក តាំង ម៉េងអៀង ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​បៃតង​នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា ត្រួតពិនិត្យ​លទ្ធផល​ការងារ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​ ២០១៩ ​និង​ទិសដៅ​ការងារ​ឆ្នាំ​ ២០២០ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​កាលពី​ម្សិលមិញ​ថា ឯកសារ​គោលនយោបាយ​អំពី​ផែនការ​អនុវត្ត​ទីក្រុង​និរន្តរភាព​សម្រាប់​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១៨-២០៣០ គឺ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​រួចហើយ​ដែល​គោលនយោបាយ​នោះ​មាន​ខ្លឹម​សារសំខាន់ៗ​ជាច្រើន​ដូចជា​ការអភិវឌ្ឍ​លើ​វិស័យ​ដឹកជញ្ជូន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ ការបង្កើត​លម្ហ​បៃតង

រដ្ឋាភិបាល​និរាករណ៍​ ការដោះដូរ​ដី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ: រដ្ឋាភិបាល​តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បានសម្រេច​និរាករណ៍​ករណី​ដោះដូរ​ដី​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​ខេត្ដ​កំពង់ស្ពឺ​ជាង​ ១០ ​ហិកតា​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ជា​ថ្នូរ​នឹង​ការជួយ​សង់​អគារ​ក្នុង​មន្ទីរ ខណៈ​សង្គម​ស៊ីវិល​សាទរ និង​​ជំរុញ​ឲ្យ​មាន​ការស៊ើបអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​។ ការសម្រេច​នេះ​បាន​ធ្វើ​ឡើង​តាមរយៈ​លិខិត​ជូន​ដំណឹង​មួយ​ផ្ញើជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​ ១៧ ខែ​តុលា​ ទាក់ទង​នឹង​ការនិរាករណ៍​ (​សជណ​) ​ចុះ​កាលបរិច្ឆេទ​កាលពី​ខែ​មិថុនា​ឆ្នាំ​នេះ​។ ប្រភព៖ ភ្នំពេញប៉ុស្ដី៍

សម្តេច​តេជោ​៖ ទំហំ​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់​ ៦០០​ គីឡូម៉ែត្រ​ការ៉េ

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា​ ​បានឱ្យ​ដឹង​ថា​ ទំហំ​ទីក្រុង​ភ្នំពេញ​បាន​កើន​ដល់​ ៦០០​ គីឡូម៉ែត្រ​ការ៉េ​ ​ដែល​ធ្វើ​ឱ្យ​មានការ​លំបាក​លើ​ការគ្រប់គ្រង​សម្រាម​នៅក្នុង​ក្រុង​ ខណៈ​កាលពីមុន​មានត្រឹមតែ​ ៣០០​ គីឡូម៉ែត្រ​។ ប្រទេស​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​ និង​ការពង្រីក​ទីក្រុង​ ដោយមាន​ប្រជាជន​ ២១​ ភាគរយ​ ក្នុងចំណោម​ប្រជាជន​ទាំងអស់​ កំពុង​រស់នៅ​តាម​ទីក្រុង​ ។ ត្រឹម​ឆ្នាំ​ ២០៥០​ គេ​រំពឹង​ថា​ ៣៦​

រដ្ឋាភិបាល​កំពុង​ប្រែក្លាយ​ក្រុង​ចំនួន៨ទៅជា​ទីក្រុង​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​

ភ្នំ​ពេញៈ​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ កំពុង​ដាក់ចេញ​ផែនការ​ប្រែក្លាយ​ក្រុង​ចំនួន៨ទីតាំង​ ឱ្យ​ក្លាយជា​ទីក្រុង​និរន្តរភាព​នៅ​ត្រឹម​ឆ្នាំ២០៣០ខាងមុខ​ ដើម្បី​ធានា​បាន​ផាសុ​ខភាព​ ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ រួម​ទាំង​ធានា​បាន​នូវ​ការ​ថែរក្សា​បរិស្ថាន​ផង​ដែរ​។ ក្នុងនោះមានក្រុងភ្នំពេញនិងក្រុង​ចំនួន៧ ផ្សេងទៀត​ ដែល​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ នឹង​ប្រែក្លាយ​ឱ្យទៅ​ជាទី​ក្រុង​និរន្ត​ភាព​សុទ្ធ​ជាទី​តាំង​ប៉ូល​សេដ្ឋកិច្ច​ និង​ប៉ូល​ទេសចរណ៍​ ដោយ​ក្នុង​នោះ​ រួមមាន​ ក្រុង​សៀមរាប​ ក្រុងកែប​ ក្រុង​ព្រះសីហនុ​ ក្រុង​កំពង់ចាម​ ក្រុង​បាវិត​ ក្រុង​សួង​ និង​ក្រុង​បាត់ដំបង​។ ប្រភព៖ Property Area

កម្ពុជា​បាន​និង​កំពុង​វិនិយោគទុន ២៤លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា​

ភ្នំ​ពេញៈ​ កម្ពុជា​បាន​និង​កំពុង​ក្លាយជា​ប្រទេស​ វិនិយោគ​ផ្ទាល់​ពី​បរទេស​ជាមួយ​ទុន​វិនិយោគ​ ២៤​ លាន​ដុល្លារ​នៅ​មីយ៉ាន់ម៉ា​។ បណ្តា​ប្រទេស​អា​ស៊ាន​ធំៗ​ចំនួន៩​ ដែល​បាន​វិនិយោគ​នៅ​មីយ៉ាន់ម៉ា​ រួមមាន​ សឹង្ហ​បូរី​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ឥណ្ឌូ​នេ​ស៊ី​ ហ្វីលីពីន​ ព្រុយ​ណេ​ កម្ពុជា​និង​ឡាវ​។ ឥណ្ឌូណេស៊ី​ជាប់​ចំណាត់ថ្នាក់​ទី១៤​ ជាមួយ​ទឹកប្រាក់​ជាង២៧០លាន​ដុល្លារ​ ហ្វីលីពីន​ហ្វីលីពីន​ជាប់​ចំណាត់ថ្នាក់​លេខ១៧​ ជាមួយ​ទឹកប្រាក់​ប្រមាណ១៥០លាន​ដុល្លារ​ ប្រ៊ុយណេ​ជាប់​ចំណាត់ថ្នាក់​លេខ២០​ ជាមួយ​ទឹកប្រាក់​ជាង១១០​ លាន​ដុល្លារ​ កម្ពុជា​ឈរ​ចំណាត់ថ្នាក់​ទី៣០​ ជាមួយនឹង​ទុន២៤​

OCIC​ នឹង​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើ​ជើង​ព័ទ្ធជុំវិញ​ទីក្រុង​កោះ​ពេជ្រ​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​ OCIC​ នឹង​រៀប​ចំ​ប្រព័​ន្ឋ​ផ្លូវ​ថ្មើ​ជើង​ព័ទ្ធជុំវិញ​ទីក្រុង​កោះ​ពេជ្រ​ ដែល​ជាទី​ក្រុង​រណប​តំបូង​គេ​ និង​មានការ​រីកចម្រើន​លឿន​ជាងគេ​នៅ​កណ្តាល​ រាជធានី​ភ្នំពេញ​។ តាម​ផែនការមេ​របស់​គំរោង​អភិវឌ្ឍន៍​នេះ​ ក្រុមហ៊ុន​នឹង​រៀបចំ​ផ្លូវ​ថ្មើ​ជើង​ព័ទ្ឋ​ជុំវិញ​កោះ​នេះ​នា​ពេល​អនាគត​ ខណៈ​សកម្មភាព​អភិវឌ្ឍន៍​នៅ​លើ​កោះ​នេះ​ ទើប​សម្រេច​បាន៥០ភាគរយ​នៃ​ផែនការ​ ប៉ុន្តែ​ផ្ទៃក្រឡា​សំណង់​ទើប​សម្រេច​បាន២៥ភាគរយ​នៃ​គំរោង​ទាំងមូល​ប៉ុណ្ណោះ​។ លោកស្រី ​Grace​ Rachny​ Fong ​នាយិកា​ក្រុមហ៊ុន ​Century21​ Cambodia​ បាន​មា​មប្រសាសន៍​ថា​ តំបន់​កោះ​ពេជ្រ​ និង​តំបន់​ជុំវិញ​នេះ​នឹង​មាន​ភាព​រីកចម្រើន​ ហើយ​វា​នឹង​ក្លាយជា ​Hub​ Bussiness​

ប៉េកាំង​៖ គ្មាន​មូលហេតុ​សម្រាប់​ភាព​ស្លន់​ស្លោ​ទេ​ ខណៈ​សេដ្ឋកិច្ច​ចិន​ធ្លាក់ចុះ​

ប៉េ​កាំងៈ​ ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​នៅក្នុង​ត្រីមាស​ទី៣​ មិនមែន​ជា​បុព្វហេតុ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ​ទេ​ ហើយ​ជា​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​និង​ការ​វិវត្ត​របស់​មជ្ឈឹ​មបូព៌ា​ទៅជា​សេដ្ឋកិច្ច​រីកចម្រើន​។ របាយការណ៍​ដែល​ចេញផ្សាយ​ដោយ​កាសែត​ People​’s Daily ​របស់​ចិន​បាន​បង្ហាញថា​ “សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ក្នុង​ត្រីមាស​ទី៣​ ប៉ុន្តែ​វា​មិនមែន​ជា​មូលហេតុ​នៃ​ភាព​ភិតភ័យ​ទេ​”។ អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ចិន​ បាន​ធ្លាក់ចុះ​ដល់៦ភាគរយ​នៅក្នុង​ត្រីមាស​ទី៣​។ នេះ​បើ​យោង​តាម​របាយការណ៍​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​។ ត្រីមាស​ទី៣​ នៃ​ឆ្នាំ២០១៩​ គឺជា​រយៈពេល​ដំណើរការ​អាក្រក់​បំផុត​ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ​និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ ធ្លាក់ចុះ​ពី​កំណើន៦​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។ ប្រភព៖ Property

ឡាវ​គ្រោង​សាងសង់​ខ្សែ​ផ្លូវ​ដែ​កតភ្ជា​ក់​ទៅកាន់​បណ្តា​ប្រទេស​ក្នុង​តំបន់់​អាស៊ាន​នៅ២០២១​

ក្រសួងផែនការ​និង​វិនិយោគ​ឡាវ​ កាលពី​ពេល​ថ្មី​ៗនេះ​បាន​ចុះហត្ថលេខា​លើ​អនុស្សារ​ណៈ​យោគយល់​ (MOU​) ជាមួយ​ក្រុមហ៊ុន​ Petro​ ​Trade​ ដើម្បី​បញ្ចប់​ការសិក្សា​នូវ​គម្រោង​រចនា​ប្លង់​ផ្លូវដែក​នេះ​។ MOU ​ខាងលើនេះបានឲ្យដឹងថា ផ្លូវដែក​នេះ​ នឹង​តភ្ជាប់​ប្រទេស​ឡាវ​ ទៅកាន់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ នឹង​ជួល​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្របសម្រួល​ដល់​ការ​វិនិយោគ​ ពាណិជ្ជកម្ម​ និង​កសិកម្ម​ ដែល​ផ្តល់​សក្តា​នុ​ពល​ដល់​ប្រទេស​ឡាវ​ ដើម្បី​ក្លាយជា​ប្រទេស​ឧស្សាហកម្ម​ទំនើប​។ ប្រភព៖ Property Area

ប្រធាន CVEA ប្ដេជ្ញាកៀរគរវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជាឲ្យកាន់តែច្រើន

ភ្នំពេញ៖ លោក ច្រឹក សុខនីម បានឲ្យដឹងថា ជាក់ស្ដែងសម្រាប់ការចូលរួម របស់សមាគមពេលនេះ គឺ លោកនឹងនាំយកចំនុចសំខាន់ធំៗចំនួន៣ ទៅធ្វើបទបង្ហាញនាឱកាសនោះ ដូចជា៖ ១៖ កម្ពុជាមានកម្រិត GDP ខ្ពស់ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ គឺ៧.៥% ២៖ វិស័យអចលនទ្រព្យកម្ពុជាមានកំណើន ១៥% ក្នុងមួយឆ្នាំ និងចំនុចទី៣៖ ស្ថានភាពនយោបាយរបស់រឹងមាំ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោកបន្ដថា៖ «ក្នុងកិច្ចប្រជុំនេះរឿងដែលចាំបាច់បំផុត គឺធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគបរទេស

សណ្ឋាគារលំដាប់ផ្កាយ ៥ Sunshine Bay Hotel Resort​ បើកសម្ពោធជាផ្លូវការ!

ខេត្តព្រះសីហនុ៖ Sunshine Bay Hotel Resort​ ជាសណ្ឋាគារលំដាប់ផ្កាយប្រាំកម្ពស់ ៣០ ជាន់នៅខេត្តព្រះសីហនុ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៩ខែតុលាឆ្នាំ​២០១៩។ សណ្ឋាគារ sunshine Bay​​ Hotel Resort  គឺជាការវិនិយោគដោយវិនិយោគិនមកពីហុងកុង ដែលសាងសង់ឡើងក្នុងកម្ពស់សរុប ៣០ជាន់ មានបន្ទប់សរុបចំនួន ២២២ បន្ទប់ និងមានបុគ្គលិកជាជនខ្មែរចំនួន ១.៥០០នាក់។ គូសបញ្ជាក់ថា សំណង់សណ្ឋាគារនៅទូទាំងប្រទេសក្នុងរយៈពេល ៩ខែឆ្នាំ

1 2 3 102